Philippe Coutinho គ្មានអនាគតនៅ Barcelona ទេទោះបីជាលេងខ្ចីជើងបានល្អនៅ Bayern Munich ក៏ដោយ

        តាម​សេចក្តី​រាយការណ៍​របស់​កាសែត​អេស្ប៉ាញ AS ថា ខ្សែបម្រើ Philippe Coutinho គ្មាន​អនាគត​ជាមួយ​ក្លឹប Barcelona ទៀត​ទេ​ បើទោះបីជា​កីឡាករ​រូបនេះ​មាន​ទម្រង់​លេង​ល្អ​ជាមួយ​ក្លឹប Bayern Munich ក៏ដោយ​ ។

        Coutinho ដែល​បាន​ខ្ចីជើង​លេងនៅក្លឹប Munich កាលពី​ខែសីហា​នោះ​ធ្វើ​បាន​យ៉ាងល្អ​ ដោយ​រកបាន​២គ្រាប់​និង​ជួយបង្កើត​ឱកាស​៣លើក​ក្នុង​៨ប្រកួត។ ប៉ុន្តែបើទោះបីជាក្លឹប Barcelona ​ចាប់ផ្តើមមិនសូវ​បាន​ល្អ​ ហើយ​ឈរនៅក្រោម​ក្រុម Real Madrid ក៏ដោយ ក៏​ថ្នាក់​ដឹកនាំ​របស់​ក្លឹប Barcelona ហាក់ដូចជាមិនចាប់អារម្មណ៍​ថា Coutinho មាន​អនាគត​ជាមួយ​ក្លឹបនេះនោះទេ។

        កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាន​បង្ហាញមុខ​៣៨​លើក​ និង​រកបាន​១១គ្រាប់​ ជួយ​បង្កើត​ឱកាស​៥លើក​ ប៉ុន្តែ​កីឡាករ​រូបនេះ​មិន​អាចទទួល​បាន​ការពេញ​ចិត្ត​ពី​អ្នក​គាំទ្រ​របស់​ក្លឹប Barcelona នោះទេ​ ហើយ​ក្លាយ​ជា​កីឡាករ​លើសតម្រូវ​ការ​របស់គ្រូបង្វឹក​លោក​ Ernesto Valverde ។

        ក្លឹប​ Bayern Munich មាន​ជម្រើស​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​ Coutinho នៅ​ដំណាច់​កិច្ច​សន្យា​ខ្ចីជើង​។ បច្ចុប្បន្ន ក្លឹប Bayern បានចំណាយ​ប្រាក់ឈ្នួល​​១១​លានផោន​ក្នុង​មួយ​ឆ្នាំ​ដល់ខ្សែបម្រើរូបនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab