អ្នកចាំទី David de Gea រងរបួស ធ្វើឲ្យ Man Utd រងសម្ពាធកាន់តែខ្លាំងខណ: ជំនួបជាមួយ Liverpool កាន់តែជិតមកដល់

        អ្នកចាំទី David de Gea រងរបួស​អំឡុង​ពេលក្រុមជម្រើសជាតិអេស្ប៉ាញ​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិស៊ុយអែតក្នុងការជម្រុះ​ក្របខណ្ឌ Euro 2020 ហើយ​វាបានក្លាយជា​សម្ពាធកាន់តែខ្លាំង​សម្រាប់​ក្លឹប Man Utd ។

        De Gea ​ប្រហែលជា​មាន​បញ្ហា​របួស​ក្រលៀន​ ហើយអង្គុយ​​នៅលើ​ទីលាន​ទាំង​ឈឺចាប់។ អ្នក​ចាំទី​រូបនេះអាចដើរ​ចេញពីទីលាន​បាន ហើយ​ត្រូវ​បាន​ដាក់ជំនួស​ដោយ​អ្នក​ចាំតី Kepa Arrizabalaga ប៉ុន្តែ​នឹង​ព្យាយាម​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ទាន់ពេល​ប្រកួត​ជាមួយក្រុម Liverpool នៅ​ក្រប​ខណ្ឌ​ PL នៅ​ចុងសប្តាហ៍នេះ។

        គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញលោក Robert Moreno បាន​ទទួល​ស្គាល់​ថា De Gea ទ្រាំលេង​ទាំង​ឈឺចាប់ មុន​ពេល​ប្រកួត​នៅ​យប់ថ្ងៃអង្គារនេះ។ លោក  Moreno បាន​និយាយថា “​de Gea ឈឺសាច់ដុំ ប៉ុន្តែទទួលបានការ​ព្យាបាល​នៅពាក់កណ្តាល​តង់ ហើយចង់បន្តលេង។ គាត់អះអាងខ្លួន​ឯងបែប​នេះ ប៉ុន្តែ​ទីបំផុត​ គាត់មិនអាចលេងបាន”។

De Gea ចាប់ផ្តើម​បង្ហាញមុខ​លើកដំបូង​សម្រាប់​លោក Moreno និង​ជា​ការ​បង្ហាញ​មុខ​លើ​កទី​៤១​សម្រាប់​ប្រទេសរបស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab