លោក Maurizio Sarri គ្រោងផ្ទេរយកកីឡាករឆ្នើមបីរូបពីក្របខណ្ឌ EPL

        គ្រូបង្វឹកក្លឹប Juventus លោក Maurizio Sarri គ្រោងដាក់សំណើ​ផ្ទេរយកកីឡាករ​ឆ្នើមបីរូប​ពីក្របខណ្ឌ PL ​នៅ​ដំណាច់រដូវកាល​នេះ។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម Juventus កាលពីរដូវក្តៅ​ ហើយ​តាមដឹង​ថា លោកបានសម្លឹង​ឃើញ​កីឡាករ​របស់​អតីតក្លឹប​ Chelsea ​ពីរ​រូប​និង​កីឡាកររបស់ក្លឹប Spurs ​មួយរូប​ទៀត​។

        កីឡាករ N`Golo Kante និង​កីឡាករ Emerson Palmieri នៅ​ពហុកីឡាដ្ឋាន Stamford Bridge ដែលលោក Sarri ​រំពឹងថា នឹង​ផ្ទេរកីឡាករ​ទាំងពីរនៅ​រដូវក្តៅ​នេះ​។ ចំណែកកីឡាករ Cristian Eriksen របស់ក្លឹប Spurs ក៏ជា​គោលដៅ​របស់​លោក Sarri ផងដែរ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab