ការប្រកួតជម្រុះវើលខាប់ដ៏មហាអាថ៍កំបាំងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គ្មានអ្នកគាំទ្រ គ្មានអ្នកកាសែត គ្មានទូរទស្សន៍ផ្សាយផ្ទាល់ គ្មានគ្រាប់បាល់!

ប្រទេសកូរ៉េខាងជើង និងខាងត្បូងបានប្រកួតប៉ះគ្នាក្នុងប្រវត្តិសាស្ដ្រជម្រុះវើលខាប់កាលពីថ្ងៃអង្គារ ប៉ុន្ដែអ្នកគាំទ្រខាងក្រៅកីឡដ្ឋាននៅក្នុងទីក្រុងព្យុងយ៉ាងគ្មានទាំងឱកាសមើលទូរទស្សន៍ទៅទៀត បន្ទាប់ពីរបបផ្ដាច់ការនេះបានផ្តាច់ភ្លើងពេញមួយទីក្រុង។

របបរបស់លោកគីម ជុងអ៊ុនបានហាមឃាត់អ្នកគាំទ្រនិងអ្នកកាសែតកូរ៉េខាងត្បូងមិនឱ្យចូលរួមការប្រកួតនេះទេ និងនិយាយថា ការប្រកួតនេះនឹងមិនផ្សាយផ្ទាល់លើទូរទស្សន៍ ឬអនឡាញនោះទេ។

សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងត្រូវបានគេអនុញ្ញាតឱ្យមានបុគ្គលិកតែពីរនាក់ប៉ុណ្ណោះដើម្បីទៅអង្កេតមើលការប្រកួតនេះ ដែលជាអ្នកបង្ហោះលទ្ធផលតាម Twitter ពេលការប្រកួតចាប់ផ្ដើម។

ហើយការប្រកួតនោះបានបញ្ចប់ទៅដោយលទ្ធផល ០ទល់នឹង០ ដែលជើងទីពីរនឹងប៉ះគ្នានៅទីក្រុងសេអ៊ូរម្ដងនៅឆ្នាំក្រោយ។

កូរ៉េខាងជើងក៏បានយល់ព្រមប្រគល់កូរ៉េខាងត្បូងនូវខ្សែវីដេអូការប្រកួត មុនពេលមន្ត្រីកូរ៉េខាងត្បូងធ្វើដំណើរចេញពីប្រទេសនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab