ភ្នំពេញ ៖ កម្មករសិបបកម្មក្រដាស់វ័យ១៧ឆ្នាំម្នាក់ត្រូវបានអេឡេវ៉ាទ័ររបស់ក្រុមហ៊ុនបើកមិនប្រយ័ត្នកិនស្លាប់កាលពីវេលាម៉ោង៥កន្លះព្រឹកថ្ងៃទី១៩មីនាឆ្នាំ២០១៦នៅក្នុងក្រុមហ៊ុនស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះកៃ វណ្ណៈ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិពន្លៃ ឃុំដានគោ ស្រុកអង្គរជ័យ ខេត្តកំពត។
សមត្ថកិច្ចបន្តថា ខណៈពេលជនរងគ្រោះកំពុងធ្វើការ ស្រាប់តែអ្នកបើកអេឡេវ៉ាទ័រមិនប្រយ័ត្នកិនបណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ សពតម្កល់នៅវត្តស្ទឹងមានជ័យ៕
