adverise with khmeread 29c5a6c4 29a7 41c3 8345 26b26c1a45a9

គ្រូបង្រៀន​ជនជាតិ​អាមេរិក​ម្នាក់​ដេកស្លាប់​ក្នុង​ផ្ទះជួល​

     ភ្នំពេញ ៖ គ្រូបង្រៀន​ជនជាតិ​អ​មេ​រិ​កាំ​ង​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១​ផ្ទះ​លេខ​៣៩​បេ​ផ្លូវ​លេខ​២៤២​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ​Michael  Shawn  ជនជាតិ​អាមេរិក អាយុ​៥២​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន។​

    ស្ត្រី​ជា​ប្រពន្ធ​ជនជាតិខ្មែរ​អាយុ​៣៣​ឆ្នាំ​បាន​ឲ្យ​ដឹងថា ពេល​គាត់​ត្រឡប់​មកពី​ធ្វើការ​វិញ​ដាស់​ប្តី​ឲ្យ​ងើប​ស្រាប់តែ​ឃើញ​ស្លាប់​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស។​

     បន្ទាប់ពី​ពិនិត្យ​សព ប៉ូលិស​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់