Barcelona Vs Real Madrid ដើម្បីផ្ទេរខ្សែបម្រើ Fabian Ruiz របស់ក្លឹប Napoli

        ក្លឹបយក្សទាំងពីររបស់អេស្ប៉ាញ Barcelona និង​ក្លឹប Real Madrid នឹង​ប្រជែង​គ្នាដើម្បីផ្ទេរខ្សែបម្រើ Fabian Ruiz របស់​ក្លឹប​ Napoli។ គូប្រជែង​ទាំង​ពីរ​នឹង​ចូល​ប្រឡូក​ក្នុងទីផ្សារទិញដូរ​កីឡាករ​ ដើម្បី​ផ្ទេរ​យក​ខ្សែបម្រើ​កណ្តាល​​វ័យ​២៣​ឆ្នាំ​រូបនេះ។

        Ruiz បាន​វិវឌ្ឍខ្លួន​ទៅជាកីឡាករល្អ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ទេពកោសល្យនៅតំបន់បម្រើ​ ចាប់តាំងពីផ្ទេរពីក្លឹប Real Betis មក​កាន់​ក្លឹប Napoli កាលពីឆ្នាំ​២០១៨ក្នុង​តម្លៃ​២៦លានផោន​ ។

        មាន​សេចក្តី​រាយការណ៍​ថា ក្លឹប Barcelona ចង់​កែប្រែតំបន់បម្រើ​ទាំង​មូល​នៅ​ក្នុងរដូវកាល​ទិញដូរ​ពីរ​បីឆ្នាំ​បន្ទាប់ ស្របពេល​កីឡាករ Ivan Rakitic គ្រោងចាកចេញ។

        ចំណែក​ក្លឹប Real Madrid ក៏ស្វះស្វែង​បន្ត​កិច្ច​សន្យា​របស់​កីឡាករ​ចាស់វស្សា Luka Modric មួយ​ឆ្នាំ​បន្ថែម​ទៀត​ ស្របពេល​កីឡាករ Toni Kroos នឹង​ឈាន​ចូល​វ័យ៣០​ឆ្នាំផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab