ត្រាំបោះសម្តីមួយបាវ ថា ការលុកលុយរបស់តួកគីចូលស៊ីរី ៖ មិនមែនព្រំដែនយើងទេ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា ការលុកលុយរបស់តួកគីចូលទឹកដីស៊ីរី "មិនមែនជាព្រំដែនរបស់យើងទេ" ហើយបានហៅអតីតសម្ព័ន្ធមិត្តរបស់អាមេរិកគឺក្រុមឧទ្ទាមឃឺដថាជា "មិនមែនទេពធីតាស្អីនោះទេ"។

សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងចំពោះការដកកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី ដែលអ្នកខ្លះនិយាយថា វាបានផ្តល់ឱ្យតួកគីនូវភ្លើងខៀវដើម្បីបើកការវាយលុកឆ្លងកាត់ព្រំដែនប្រឆាំងនឹងកងកម្លាំងដឹកនាំដោយឃឺដ។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា សហរដ្ឋអាមេរិកមិនមែនជា "ភ្នាក់ងារប៉ូលិសទេ"។ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា "ដល់ពេលដែលយើងត្រូវត្រឡប់ទៅផ្ទះវិញហើយ"។

តំណាងរាស្ត្រអាមេរិបានបោះឆ្នោតដោយសំឡេងលើសលប់ដើម្បីថ្កោលទោសចំពោះការដកទ័ពរបស់ប្រធានាធិបតីអាមេរិករូបនេះចេញពីប្រទេសស៊ីរី ដោយទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានអនុម័តលើវិធានការនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab