ហ្អេកុំស៊ីខ្ញុំ! រូបថតនៃជីវិតចុងក្រោយរបស់កំប្រុក មុនពេលកញ្ជ្រោងហែកស៊ី ឈ្នះពានរង្វាន់កំពូលប្រចាំឆ្នាំ

រូបថតដ៏គួរឱ្យចាប់អារម្មណ៍មួយសន្លឹកនៃសត្វកញ្ជ្រោងកំពុងប្រយុទ្ធជាមួយនឹងសត្វកំប្រុកនៅលើភ្នំដាច់ស្រយាល Qilian ប្រទេសចិន បានឈ្នះពានរង្វាន់កំពូលនៅក្នុងកម្មវិធីប្រកួតប្រជែងរូបថតសត្វព្រៃប្រចាំឆ្នាំដ៏មានកិត្យានុភាព ឈ្មោះថា Wildlife Photographer of the Year។

រូបថតមួយសន្លឹកនេះ ត្រូវបានផ្តិតដោយលោក Yongqing Bao បង្ហាញពីសកម្មភាពរបស់កញ្ជ្រោងទីបេតិ៍ កំពុងវាយប្រហារទៅលើសត្វកំប្រុកភ្នំហេមពាន្តដែលតក់ស្លុតយ៉ាងខ្លាំង។ ដោយត្រូវបានដាក់ឈ្មោះ "The Moment" រូបថតមួយសន្លឹកនេះបានគ្រងពានរង្វាន់កំពូលនៅក្នុងកម្មវិធី ដែលមានអ្នកថតរូបអាជីពចំនួន ៤៨.០០០នាក់មកពីប្រទេសចំនួន១០០។

អ្នកឈ្នះពានកំពូលក្នុងកម្មវិធីមួយនេះត្រូវបានប្រកាសឈ្មោះ អំឡុងកម្មវិធីប្រគល់ពានរង្វាន់មួយនៅឯសារមន្ទីរ Museum of Natural History ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ។

យោងតាមវេបសាយ BBC បានឱ្យដឹងថា កញ្ជ្រោងញីក្នុងរូបភាពកំពុងដើរប្រមាញ់ចំណីដើម្បីរក្សាជីវិតកូនរបស់វា ពេលដែលវាបានសង្គ្រប់ទៅលើសត្វកំប្រុក។ នេះបើយោងតាមសារមន្ទីរខាងលើបានបញ្ជាក់។ លោក Yongqing Bao បានផ្តិតពីជីវិតចុងក្រោយរបស់សត្វកំប្រុកមួយនេះ ខណៈដែលនៅទីបំផុតវាត្រូវបានសម្លាប់ដោយកញ្ជ្រោង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab