ប្រជាជន​ឃឺ​ដ​ធ្វើ​បុណ្យសព​ទ្រង់ទ្រាយ​ធំ​រាល់ថ្ងៃ បន្ទាប់ពី​អាមេរិក​បោះបង់​ពួកគេ​ចោល ទុកឱ្យ​តួ​ក​គី​វាយលុក​

​នៅពេល​គ្រាប់បែក​ដំបូង​បាន​ធ្លាក់​លើ​ភូមិ Ras al-Ain ប្រជាជន​ឃឺ​ដ​ស៊ី​រី​បាន​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​មានតម្លៃ​ហើយ​ភៀសខ្លួន​ចេញពីផ្ទះ​។ មិនយូរប៉ុន្មាន ការស្ទះ​ចរាចរណ៍​ចម្ងាយ ១០ គីឡូម៉ែត្រ​បានកើត​ឡើង​នៅ​ភាគខាងត្បូង​ឆ្ងាយ​ពី​ព្រំដែន​ជាមួយ​តួ​ក​គី​។​

​ចំពេល​កំពុងមាន​ភាព​ច្របូកច្របល់ ស្ត្រី​ម្នាក់​បាន​រុញ​កូនប្រុស​ពិការ​របស់គាត់​តាម​រទេះរុញ ដោយ​ព្យាយាម​រត់គេច​ពី​ការទម្លាក់​គ្រាប់បែក​។​

​មេធាវី​វ័យ​កណ្តាល​និង​ជា​អ្នកស្រុក​មកពី​ភូមិ Ras al-Ain ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ CNN ថា "​វា​ជា​ទិដ្ឋភាព​ដែល​ជះឥទ្ធិពល​ដល់​ខ្ញុំ​យ៉ាងខ្លាំងបំផុត​។ យើង​ស្គាល់​ស្ត្រី​នោះ ហើយ​យើង​ដឹងថា​ស្ត្រី​នោះ​កំពុង​មិន​ស្រួលខ្លួន​ទេ​"​។​

​មេធាវី​រូបនេះ​បាន​និយាយថា គាត់​កំពុង​រវល់​ប្រមូល​កូនៗ​របស់គាត់​ចូលក្នុង​ឡាន​ចាក​ចេញពី​ភូមិ​នៅ​គ្រានោះ​។ លោក​បាន​និយាយថា ពេល​កំពុង​ជម្លៀស​ខ្លួន​ដ៏​តក់​ក្រ​ហុ​ល​និង​ភ័យ​ស្លន់ស្លោរ​នោះ គ្មាន​នរណាម្នាក់​ក្នុងភូមិ​អាចជួយ​ដល់​ស្ត្រី​ម្នាក់​នោះបានទេ​។​

​លោក​មេធាវី​បាន​ចាក​ចេញពី​ភូមិ​នៅ​បី​ថ្ងៃ​ក្រោយមក ដោយ​ចូលរួម​ជាមួយ​មនុស្ស​ជាង ១៦០.០០០ នាក់​ដែល​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយសារតែ​ការ​លុកលុយ​របស់​តួ​ក​គី ដែល​បានចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​។ នេះ​បើ​យោងតាម​អង្គការសហប្រជាជាតិ​។​

​លោក​មេធាវី​និយាយថា "​នៅមាន​មនុស្ស​ចាស់​ជាច្រើន​ទៀត ដែល​ខ្ញុំ​ស្គាល់​នៅក្នុង​ភូមិ​ជាមួយគ្នា​។ មនុស្ស​ចាស់​ទាំងនោះ​ភាគច្រើន​មិនអាច​ចាក​ចេញពីផ្ទះ​របស់​ពួកគាត់​បានទេ​។ សម្រាប់​អ្នក​ផ្សេងទៀត ពួកគេ​គិតថា ចាស់ៗ​ទាំងនោះ​ច្បាស់​ជា​ស្លាប់​អស់ហើយ​"​។​

​គិត​ចាប់តាំងពី​អាមេរិក​បោះបង់​ពួក​ឃឺ​ដ​ចោល​កាលពី​សប្តាហ៍​មុន និង តួ​ក​គី​ចាប់ផ្តើម​បើក​ការវាយលុក​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ប្រជាជន​ឃឺ​ដ​តែង​ធ្វើ​ពិធី​បុណ្យសព​ទ្រង់ទ្រាយ​ធំ​ជានិច្ច ខណៈ​តួលេខ​ផ្លូវការ​នៃ​អ្នកស្លាប់​និង​របួស​ពុំ​ត្រូវបាន​បញ្ចេញ​នោះទេ​៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab