adverise with khmeread 1

វីដេអូស្តែងៗបង្ហាញពីការធ្លាក់យន្តហោះនៅរុស្ស៊ីព្រឹកនេះ

​    ​មន្ត្រី​បាន​និយាយថា យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​បាន​ធ្លា​ក់នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Rostov-on-Don ក្នុងប្រទេស​រុស្ស៊ី​រួមជាមួយ​អ្នកដំណើរ ៥៥ នាក់ និង​អ្នក​បម្រើការ​ចំនួន ៧ នាក់​ក៏​ស្ថិតនៅលើ​យន្តហោះ​នោះដែរ​។​

​    ​យន្តហោះ FlyDubai Boeing 737-800 ដែល​មកពី​ទីក្រុង​ឌូ​បៃ បាន​ចុះ​ខុសផ្លូវ ខណៈ​វា​ប៉ុនប៉ង​ចុះចត​នៅវេលា​ម៉ោង ០៣:៥០ ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃ​សៅរ៍​នេះ​។

    ​ប៉ុន្តែ​ការចុះ​អាប់​និង​ខ្យល់​ខ្លាំង​ក៏​អាចជា​បញ្ហា​ចម្បង​ផងដែរ​។ តាម​ប្រភព​ចុងក្រោយ​ពី​វេ​ប​សាយ​ដេលី​មែ​ល មនុស្ស​ទាំងអស់​លើ​យន្តហោះ​គ្មាន​នរណាម្នាក់​នៅរស់​នោះទេ​៕

 

adverise with khmeread
ប្រភព៖ Daily Mail,BBC,RT

មតិយោបល់