សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃ រាប់រយគីឡូក្រាម នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះបង្ក្រាបជំនួញសត្វព្រៃមួយកន្លែងនៅឃុំសាមគ្គីស្រុកព្រៃនប់ ខេត្តព្រះសីហនុ រកឃើញសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទរាប់រយគីឡូក្រាម កាលពីថ្ងៃទី១៧តុលាឆ្នាំ២០១៩ វេលា ៤និង២០នាទីល្ងាច។

សមត្ថកិច្ចនិយាយថា ដោយមានកិច្ចសហការរួមគ្នាពីកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់, កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE), មេភូមិបឹងរាំង, ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃល្មើសខុសច្បាប់។

មន្ត្រីដដែលបន្តថា  លទ្ធផលដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន ១-សាច់ជ្រូកព្រៃស្រស់100kg ,២-ត្រកួតតរស់22kg ,៣-ត្រកួតងាប់13Kg ,៤-កុកសំបកទំពាំងងាប់15ក្បាល, ៥-អណ្តើកភ្នំរស់82ក្បាលស្មើនឹង87kg ,៦- អណ្តើកសោមឈ្មោលរស់128ក្បាលស្មើនឹង94kg, ៧-អណ្តើកបិតមុខរស់៤ក្បាលស្មើនឹង03.50kgនិង ៨-ពស់ចាន់តាម៉មរស់03kg។ ករណីនេះសមត្ថកិច្ចជំនាញបានចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab