ឃាត់ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀន៣៤កញ្ចប់នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ត្រូវបានប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចុះបង្ក្រាបកាលពីថ្ងៃទី១៧  ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១និង១០នាទី នៅភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ ដកហូតថ្នាំញៀនសរុបចំនួន៣៤កញ្ចប់។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់ រួមមាន ១.ឈ្មោះ ទេព វិរៈណាន់ ភេទប្រុសអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត សង្កាត់៣ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀនចំនួន១ កញ្ចប់ធំ និង៨ កញ្ចាប់តូច ទូរស័ព្ទ១ គ្រឿង ,២.ឈ្មោះ ហាន់ ណងភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិយួន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសវៀតណាម  ដកហូតបានថ្នាំញៀនចំនួន១ កញ្ចប់ធំ និង១៨ កញ្ចប់តូច ទូរស័ព្ទ១ គ្រឿងនិង៣ ឈ្មោះហ៊ាង ប៉ាលី ភេទប្រុសអាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត សង្កាត់ ៣  ក្រុងព្រះសីហនុដកហូតបានថ្នាំញៀនចំនួន៦ កញ្ចប់និង ទូរស័ព្ទ ២ គ្រឿង៕

adverise with khmeread