ក្រុងព្រះសីហនុ ៖ រំដោះជនជាតិចិនម្នាក់និងឃាត់ចិន៥នាក់ពីបទជំរិតទារប្រាក់

ព្រះសីហនុ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានសហការបង្ក្រាបក្រុមឧក្រិដ្ឋជន ដែលធ្វើសកម្មភាពល្មើសច្បាប់ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨តុលា២០១៩នេះនៅចំណុចនៅភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ ម្តុំស្ថាននីយ៍រថភ្លើង ខេត្ត ព្រះសីហនុដោយបានរំដោះជនជាតិចិនម្នាក់និងឃាត់ចិន៥នាក់។

សមត្ថកិច្ចខេត្តព្រះសីហនុនិយាយថា  សមត្ថកិច្ចបានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយស្ថិតនៅភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្ស័យ៥នាក់ត្រូវបានចាប់ខ្លួន។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។ ប្រភពព័ត៌មានបឋមថាក្រុមឧក្រិដ្ឋជនបានប្រើហិង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ (បាយមួយកញ្ចប់៣០០ដុល្លារ និង ទឹកសុទ្ធមួយដប១០០ដុល្លារ។

ករណីនេះទាំងអត្តសញ្ញាណនិងសាវតាដើមហេតុ សមត្ថកិច្ចជំនាញមិនទាន់បានបញ្ជាក់នៅឡើយ ដោយរង់ចាំការសាកសួរស្រាវជ្រាវបញ្ចប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab