គំនូរដ៏អស្ចារ្យមួយផ្ទាំងនេះ ឃើញគូរប្រតាកៗចឹងទេ តែលក់បានដល់ទៅជាង ២២ លានដុល្លារ

ផ្ទាំងគំនូររបស់លោក Nicolas de Stael លក់បាន ២០ លានអឺរ៉ូ (២២,២៤ លានដុល្លារ) នៅឯការដេញថ្លៃរបស់ក្រុមហ៊ុន Christie's កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ តុលា ក្នុងអ្វីដែលអាចជាការឱ្យថ្លៃបំផុតសម្រាប់គំនូរនៃការប្រកួតបាល់ទាត់មួយនេះ។

តម្លៃនេះគឺពិតជាខ្ពស់បំផុតសម្រាប់ផ្ទាំងគំនូរគូរដោយវិចិត្រករបារាំងដើមកំណើតរុស្ស៊ីរូបនេះ ដែលបានស្លាប់ក្នុងឆ្នាំ ១៩៥៥ ក្នុងអាយុ ៤១ ឆ្នាំ។

ផ្ទាំងគំនូរឈ្មោះ Parc des Princes ដែលគូរក្នុងឆ្នាំ ១៩៥២ ត្រូវបានប៉ាន់ស្មានថាមានតម្លៃចន្លោះពី ២០ លានដុល្លារ ទៅ ២៧ លានដុល្លារ ហើយទើបយកមកដាក់លក់នៅលើទីផ្សារជាលើកដំបូងប៉ុណ្ណោះ។ គំនូរនេះត្រូវបានកាន់កាប់ដោយក្រុមគ្រួសាររបស់វិចិត្រកររូបនេះ និងបានដាក់តាំងបង្ហាញតែប៉ុន្មានដងប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab