វ៉ៃខ្នោះយុវជនម្នាក់ចាប់ក្មេងស្រីអាយុ១២ឆ្នាំរំលោភបានសម្រេច

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកំពង់ត្រឡាចវ៉ៃខ្នោះ នាថ្ងៃទី១៧តុលាឆ្នាំ២០១៩ ក្នុងករណីរំលោភសេពសន្ថវៈលើកុមារីអាយុ១២ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១៥ នាទី នៅភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មាស ណេម ភេទប្រុសអាយុ២២ឆ្នាំ បានចាប់រំលោភលើជនរងគ្រោះឈ្មោះ ភ.ឆ.ហ. ភេទស្រី អាយុ១២ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើរហូតបានសម្រេច។ ក្រោយពីទទួលពាក្យបណ្តឹងប៉ូលិសបានចុះបង្ក្រាបនៅថ្ងៃបន្ទាប់។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab