តួកគីយល់ព្រមលើបទឈប់បាញ់ ៥ ថ្ងៃដើម្បីទុកពេលឱ្យពួកឃឺដដកទ័ពចេញពីតំបន់ព្រំដែន

ប្រទេសតួកគីបានយល់ព្រមលើបទឈប់បាញ់នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីឱ្យកងកម្លាំងដឹកនាំដោយឧទ្ទាមឃឺដដកថយ។

កិច្ចព្រមព្រៀងនេះបានធ្វើឡើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក Mike Pence និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបពិភាក្សាគ្នានៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី។

លោក Pence បាននិយាយថារាល់ការប្រយុទ្ធនឹងត្រូវផ្អាករយៈពេល ៥ថ្ងៃ​ ហើយសហរដ្ឋអាមេរិកនឹងជួយសម្រួលដល់ការដកកងទ័ពដឹកនាំដោយឃឺដពីអ្វីដែលតួកគីហៅថាជាតំបន់មានសុវត្ថិភាពនៅតាមព្រំដែន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab