សាហាវលើសរឿងហុងកុងទៀត! ផ្ទុះអាវុធរាប់ម៉ោង ខណៈប៉ូលិសម៉ិកស៊ិកចាប់កូនប្រុសរបស់ស្តេចត្រាញ់គ្រឿងញៀនដ៏ល្បីល្បាញរហូតដល់ថ្នាក់ប៉ូលិសសុខចិត្តដោះលែងវិញ ដើម្បីឱ្យស្ថានភាពស្ងប់ស្ងាត់

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ិកស៊ិក បន្ទាប់ពីកម្លាំងសន្តិសុខបានចាប់កូនប្រុសម្នាក់របស់ស្តេចត្រាញ់គ្រឿងញៀនដែលកំពុងជាប់ពន្ធនាគារ Joaquín "El Chapo" Guzmán។ នេះយោងតាម BBC សរសេរនៅថ្ងៃសុក្រទី១៨តុលានេះ។

ការប្រយុទ្ធគ្នាបានផ្ទុះអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីលោក Ovidio Guzmán López ត្រូវបានគេរកឃើញក្នុងអំឡុងពេលកងកម្លាំងសន្តិសុខល្បាតជាប្រចាំនៅក្នុងទីក្រុង Culiacán។

វីដេអូនៅលើកញ្ចក់ទូរទស្សន៍ម៉ិកស៊ិកបានបង្ហាញពីបុរសប្រដាប់ដោយអាវុធធុនធ្ងន់ កំពុងបាញ់តទល់ទៅលើប៉ូលិស ខណៈយានយន្ត សាកសព និងរនាំងកំពុងឆេះរាលដាលពាសពេញផ្លូវ។

ក្រោយមកលោក Guzmán ត្រូវបានដោះលែងវិញដើម្បីបញ្ចៀសអំពើហិង្សាថែមទៀត៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab