Lady Gaga កំពុងច្រៀងលើឆាក ស្រាប់តែបុរសម្នាក់ឡើងមកពរធ្លាក់ឆាកទាំងពីរ

តារាចម្រៀងស្រីនាង Lady Gaga កំពុងតែច្រៀងបទ Enigma លើឆាកតន្រ្តី Las Vegas នៅពេលមានអ្នកគាំទ្រម្នាក់ឡើងលើឆាកពរនាងពេលកំពុងរាំ ស្រាប់តែបាត់បង់ចំហរ ធ្លាក់ពីលើឆាកទាំងពីរនាក់។

ពេលធ្លាក់ពីលើឆាក ត្រូវបានអ្នកគាំទ្រថតជាប់ក្នុងហ្វូងមនុស្ស និងផុសលើបណ្ដាញសង្គម ដោយមានក្ដីបារម្ភថា ជ័យលាភីពានរង្វាន់ Oscar រូបនេះនឹងរបួសធ្ងន់ធ្ងរ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកគាំទ្រប្រុសឡើងទៅពរនាង។ យ៉ាងណាមិញ Gaga ឡើងឆាកវិញប្រឹបមិនចាំយូរនោះទេ ហើយបន្តការសម្ដែងតន្ត្រីដោយគ្មានបញ្ហាទាំងអស់ ថែមទាំងរាំដោយអត់មានរឿងអ្វីកើតឡើងទៀត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab