ភ្លើងឆេះសិប្បកម្មផលិតនិងលក់តុទូអស់ប្រហែល៣០ភាគរយនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយកើតឡើងនៅ សិប្បកម្មផលិតនិងលក់តុទូ ស្ថិតនៅតាមបណ្ដោយផ្លូវព្រឹទ្ធាចារ្យហ៊ុន នាង ភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញនៅវេលាម៉ោង១១និង៤០ នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩នេះ។

ប៉ូលិសនិយាយថា ម្ចាស់ទីតាំងឈ្មោះឡាច សុផល ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ​លក់តុទូនិងជួសជុល ។ មូលហេតុ​ ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ ០៨ម៉ែត្រគុណ១៣ ម៉ែត្រ និងឆេះខូចខាតសម្ភារ:​ :​ តុទូប្រហែល១៥%និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។ 

ភ្លាមនោះរថយន្តការិយាល័យអគ្គិភ័យ​ចំនួន​០២គ្រឿងជួយធ្វើអន្តរាគមន៍ដោយ​​​ ប្រើប្រាស់ទឹកអស់ ០១ ឡានស្មើនឹង ០៤ ម៉ែត្រគូប ហើយពន្លត់ចប់​ នៅម៉ោង១២និង១០នាទីនាថ្ងៃទីខែ​ឆ្នាំ​ដដែល​ ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab