តួកគីព្រមាន! ប្រធានាធិបតី Erdogan ទុកពេលឱ្យអាមេរិក ១២០ ម៉ោង ត្រូវតែយកពួកឃឺដចេញពីតំបន់សុវត្ថិភាពក្នុងទឹកដីស៊ីរីឱ្យអស់ ពុំនោះទេនឹងចាប់ផ្តើមវ៉ៃទៀតហើយ

ប្រធានាធិបតីតួកគីលោក Erdogan បានគំរាមថា សហរដ្ឋអាមេរិកមានពេលតែ ១២០ ម៉ោងប៉ុណ្ណោះដើម្បីយកពួកឃឺដចេញពី "តំបន់សុវត្ថិភាព" ឱ្យអស់ ឬ មិនអ៊ីចឹងទេ ការវាយប្រហារលើទីប្រជុំជនតាមព្រំដែនស៊ីរីនឹងចាប់ផ្តើមឡើងវិញ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី១៨តុលា។ 

លោក Recep Tayyip Erdogan បាននិយាយថា ជនភៀសខ្លួនស៊ីរីចំនួន ២ លាននាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសតួកគីក្នុងអំឡុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅ អាចត្រូវផ្លាស់ទៅតំបន់នោះនៅតាមបណ្តោយព្រំដែន នៅពេលដែលយុទ្ធជនឃឺដត្រូវបានបណ្តេញចេញអស់។

លោកក៏បានអះអាងផងដែរថាកងកម្លាំងឃឺដបានដោះលែងក្រុមអ្នកប្រយុទ្ធ ISIS ចំនួន ៧៥០ នាក់ដែលកំពុងជាប់ឃុំនៅក្នុងជំរំក្នុងអំឡុងប្រតិបត្តិការយោធាតួកគីរយៈពេលមួយសប្តាហ៍នៅភាគឦសានប្រទេសស៊ីរី ដែលបង្កឡើងដោយការដកកងទ័ពអាមេរិកកាលពីដើមខែនេះ។

ការព្រមានរបស់តួកគីកើតឡើងស្របពេលដែលប្រធានាធិបតីបារាំង Emmanuel Macron ពណ៌នាការឈ្លានពានរបស់តួកគីថាជា "អំពើឆ្កួតលីលា" ហើយនិយាយថារដ្ឋាភិបាលក្រុងអង់ការ៉ានឹងត្រូវស្តីបន្ទោស ប្រសិនបើមានការងើបសាជាថ្មីនៃក្រុម ISIS នៅក្នុងតំបន់។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និយាយថាបទឈប់បាញ់គ្នារវាងតួកគីនិងអាមេរិកគឺមិនសូវធ្វើបានដិតដល់ខ្លាំងនោះទេ ហើយទាមទារឱ្យទីក្រុងអង់ការ៉ាបញ្ឈប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងឃឺដ។

លោក Tusk និយាយថា កិច្ចព្រមព្រៀងសន្តិភាពដែលបានព្រមព្រៀងដោយលោក Ergogan និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence កាលពីថ្ងៃព្រហស្បតិ៍មិនមែនជា "បទឈប់បាញ់គ្នាទេ" ហើយតាមពិតទៅវាជា "ការទាមទារឱ្យពួកឃឺដចុះចាញ់ប៉ុណ្ណោះ"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab