ក្មេងជំទង់តៃវ៉ាន់ អាយុ ១៦ ឆ្នាំ ក្លាយជាមនុស្សខ្វាក់ពណ៌ មើលឃើញតែក្រហមនិងបៃតង ក្រោយមើលទូរស័ព្ទច្រើនពេក

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ (១៤ តុលា) ថាក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់មកពី Kaohsiung ដែលមានឈ្មោះត្រកូល Liu បានក្លាយជាមនុស្សខ្វាក់ពណ៌អំឡុងពេលវិស្សមកាលរដូវក្តៅ ដោយសារតែនាងប្រើទូរស័ព្ទច្រើនពេក។ 

យោងតាមវេជ្ជបណ្ឌិត Hung Chi-ting ការប៉ះពាល់ឥតឈប់ទៅនឹងពន្លឺពណ៌ខៀវបានធ្វើឱ្យខូចកោសិកាមួយចំនួននៅក្នុងភ្នែករបស់នាងនិងនាំឱ្យនាងខ្វាក់ពណ៌មើលឃើញតែក្រហមនិងបៃតងប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Hung Chi-ting បាននិយាយទៅកាន់កាសែត Liberty Times ជាភាសាចិនថា "វាជាករណីដំបូងគេនៅលើពិភពលោក"។

លោកវេជ្ជបណ្ឌិតបន្តថា នាង Liu មានសំណាងណាស់ ដែលបានចាប់ផ្តើមព្យាបាលនៅដំណាក់កាលដំបូង ដោយបន្ថែមថា នាងបានជាសះស្បើយពីជំងឺខ្វាក់ពណ៌នេះហើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា នាង Liu ចំណាយពេលជាង ១០ ម៉ោងក្នុងមួយថ្ងៃលើស្មាតហ្វូនរបស់នាង។ ជារឿយៗនាងតែងប្រើទូរស័ព្ទរបស់នាងនៅទីងងឹតអំឡុងពេលសម្រាករដូវក្តៅ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab