adverise with khmeread 2e3f779f fd55 42b8 9b4d f5337167388b

ឃាត់​មេបន​ម្នាក់​និង​បុរស​រក​សេវា​ផ្លូវភេទ​ម្នាក់​រំដោះ​នារី​៤​នាក់​

     ភ្នំពេញ ៖ មេបន​ម្នាក់ និង​បុរស​ម្នាក់​ទៅរក​សេវា​ផ្លូវភេទ​ត្រូវបាន​ប៉ូលិស​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន និងស្ត្រី​បម្រើ​ផ្លូវភេទ​៤​នាក់ ត្រូវបាន​រំដោះ​ពី​ភក់ជ្រាំ។​

     ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ មិនា ឆ្នាំ​២០១៦  នៅ​ចំណុច​ផ្ទះ​លេខ​២៤២​ផ្លូវ​លេខ​៣៧១​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

     ប៉ូលិស​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​បង្ក្រាប​ជាក់ស្តែង ករណី​សញ្ចារកម្ម ដោយ​សង្គ្រោះ​ជនរងគ្រោះ​បួន​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ភេទ​ស្រី​ជា​មេបន​និង​បុរស​ម្នាក់​ទៅរក​សេវា​ផ្លូវភេទ។ វត្ថុតាង​ដកហូត​មាន ស្រោមអនាម័យ​មួយចំនួន​និង​សៀវភៅ​កត់ត្រា​ចំណូល​ចំណាយ​៣​ក្បាល​។​

     ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ។ ឯ​ជនសង្ស័យ​នឹង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​នៅថ្ងៃនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់