អ្នកគ្រូប្រាប់មកអ៊ីចឹង ចូលផ្ទះនរណាក៏ដោយត្រូវដោះស្បែកជើង! គ្រូថៃម្នាក់បង្ហាត់ក្មេងឱ្យស្គាល់សីលធម៌សង្គមខ្ពស់ ដល់ថ្នាក់ចូលហាងក៏ក្មេងៗដោះស្បែកជើងដែរ

ក្មេងគឺប្រៀបដូចក្រដាសសមួយអ៊ីចឹង ប្រសិនបើយើងបង្ហាញផ្លូវអាក្រក់ ពួកវានឹងត្រាប់តាមអាក្រក់ ប្រសិនបើអ្នកបង្ហាញផ្លូវល្អ នោះក្មេងៗទាំងនោះនឹងប្រព្រឹត្តល្អដូចក្មេងៗទាំងនេះអ៊ីចឹង។

ក្មេងៗថៃអាយុប្រហែល ៧ ឆ្នាំទាំងនេះបាននាំគ្នាដោះស្បែកជើង មុនពេលចូលទៅក្នុងហាង 7-Eleven។ ពួកគេគោរពខ្លាំងពេកនូវអ្វីដែលគ្រូបង្រៀនរបស់ពួកគេបានបង្ហាត់។

រូបភាពនៃក្មេងៗជាច្រើនដោះស្បែកជើងរបស់ពួកគេត្រូវបានផុសលើបណ្ដាញសង្គមកាលពីថ្ងៃទី ៧ តុលា និងល្បីពេញថៃ។ យោងតាមផុសនោះ ក្មេងៗគឺបានធ្វើដំណើរកម្សាន្តទៅទីក្រុងជាមួយនឹងគ្រូបង្រៀនរបស់ពួកគេ។

សិស្សទាំងនោះរស់នៅលើភ្នំ ហើយពួកគេមិនស៊ាំនឹងការពាក់ស្បែកជើងចូលក្នុងហាងទំនើបបែបនេះនោះទេ។ គ្រូបង្រៀនក៏គ្មានអ្វីភ្ញាក់ផ្អើលដែរ នៅពេលចេញពីបន្ទប់ទឹក ឃើញសិស្សៗរបស់ខ្លួនដោះស្បែកនៅហាងទំនើបបែបនេះ។ នោះដោយសារតែគ្រូបង្រៀននោះ បានបង្ហាត់សិស្សឱ្យដោះស្បែកជើងរាល់ពេលចូលទៅក្នុងផ្ទះគេ។ ហើយពិតណាស់ សិស្សតូចៗទាំងនោះ ទទួលបាននូវសីលធម៌សង្គមដ៏ល្អផូរផង់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab