ប្រសិនបើអ្នកមានកង្វះវីតាមីន B-12 ហើយមិនអើពើនឹងរឿងនេះ លោកអ្នកអាចកើតជំងឺទាក់ទឹងនឹងឈាមរ៉ាំរ៉ៃ ព្រមទាំងបញ្ហាប្រសាទផងដែរ។
ខាងក្រោមគឺជាមុខសញ្ញាទាំងប្រាំពីរដែលបង្ហាញថាអ្នកខ្វះវីតាមីន B-12៖
១. ស្លេកស្លាំង
ភាពស្លេកស្លាំងគឺជាមុខសញ្ញាសម្លាប់មនុស្សមានសក្ដានុពលមួយ ដែលជារឿយៗទាក់ទងទៅនឹងកង្វះវីតាមីន B-12។ លទ្ធផលនៃការខ្វះវីតាមីននេះអាចឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ ឈឺទ្រូងខ្លាំង ខូចខាតសរីរាង្គនិងចុងក្រោយអាចបណ្តាលឱ្យស្លាប់។
២. ស្ពឹកឬពើតនៅលើអវយវៈ
រោគសញ្ញាដែលចេញមកជារឿយដោយសារខ្វះវីតាមីន B-12 គឺស្ពឹកឬពើតចុងដៃជើង។
៣. ពិបាកទប់ជំហរខ្លួននិងធ្វើបំលាស់ទី
តើអ្នកមានអារម្មណ៍ថាពិបាកដើរដែរទេ? តើពិបាកទប់លំនឹងសារពាង្គកាយដែរឬទេ? កត្តាទាំងនេះកើតឡើងគឺបណ្តាលមកពីកង្វះវីតាមីន B-12 នេះឯង។
៤. ហើមអណ្ដាត
ការរលាកឬហើមអណ្ដាតគឺជារោគសញ្ញាខ្វះវីតាមីន B-12។ បើជួបបញ្ហានេះត្រូវមានការព្យាបាលពីផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ការឈឺបែបនេះធ្វើឲ្យអ្នកមិនអាចញាំអាហារបាន ដែលបណ្ដាលឲ្យខ្វះអាហាររូបត្ថម្ភជាច្រើនទៀត។
៥. ស្បែកនិងភ្នែកឡើងពណ៌លឿង
មនុស្សដែលកើតជំងឺទាក់ទងនឹងឈាមឬភ្នែកនិងស្បែកឡើងពណ៌លឿងគឺជារោគសញ្ញាបង្ហាញពីកង្វះវីតាមីន B-12។ រោគសញ្ញានេះបង្កឡើងដោយសារក្នុងខ្លួនអ្នកសម្បូរទៅដោយសារធាតុប៊ីលីរុយបីច្រើនពេក ដែលវាជាសារធាតុគីមីមានវត្តមានក្នុងអេម៉ូក្លូប៊ី។
៦. ប៉ះពាល់បញ្ញា
អសមត្ថភាពក្នុងការគិតក៏ជារោគសញ្ញានៃខ្វះវីតាមីន B-12 ដែរ។
រោគសញ្ញានេះមានដូចជា ពិបាកក្នុងការចងចាំ ពិបាកយល់នូវអ្វីដែលអ្នកដទៃនិយាយ និងអសមត្ថភាពក្នុងការបំពេញការងារ។ បើមិនប្រញាប់បង្គ្រប់វីតាមនី B-12 បញ្ហាធ្ងន់ធ្ងរនឹងកាន់តែធ្ងន់ធ្ងរ។ ដូច្នេះបើមានរោគសញ្ញាទាំងនេះ សូមកុំបង្អង់យូរត្រូវព្យាបាលពីផ្នែកវេជ្ជសាស្ត្រ។
៧. មមើលមមាយនិងសតិមិនប្រក្រតី
មមើលមមាយនិងសតិមិនប្រក្រតីជារឿយៗទាក់ទងនឹងជំងឺផ្លូវចិត្ត ឬក៏ផលប៉ះពាល់នៃសេពគ្រឿងញៀនខ្លាំង។ កង្វះនៃវីតាមីន B-12 ក៏ជាបច្ច័យនាំឱ្យមមើលមមាយនិងសតិមិនប្រក្រតីដែរ។
នៅពេលជួបបញ្ហាទាំងពីរនេះហើយ កុំនៅបង្អង់យូរត្រូវមានការព្យាបាលតាមបែបវេជ្ជសាស្ត្រ ដើម្បីបង្គ្រប់វីតាមីន B-12 មកវិញ។
សម្គាល់៖ អាហារសម្បូរវីតាមីន B-12 មានដូចជា៖ ត្រី សាច់គោ បឺរ ស៊ុត បង្គារ ពងត្រី៕
