អនុរដ្ឋមន្ត្រីក្រសួងអប់រំវៀតណាមស្លាប់ បន្ទាប់ពីធ្លាក់ពីលើអគារជាន់ទី៨នៃអគារក្រសួង, ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុធ្លាក់ស្លាប់នេះ

អនុរដ្ឋមន្ត្រីក្រសួងអប់រំវៀតណាមបានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១៧ ខែតុលា បន្ទាប់ពីធ្លាក់ពីជាន់ទី ៨ នៃការិយាល័យរបស់គាត់។

លោក Le Hai An អាយុ ៤៨ ឆ្នាំបានទទួលមរណភាពនៅវេលាម៉ោង ៧ និង ១០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាគឺជាឧបទ្ទវហេតុ ថ្វីបើសេចក្ដីថ្លៃងការណ៍នោះមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដក៏ដោយ។

យោងតាមកាសែតវៀតណាម Dan Tri បានឱ្យដឹងថាលោក An បានធ្លាក់ពីយ៉រមួយនៅខាងក្រៅអាហារដ្ឋានរបស់ក្រសួង។

ប៉ូលិសកំពុងតែស៊ើបអង្កេតកន្លែងកើតហេតុ ដើម្បីទទួលបានរបាយការណ៍ពេញលេញនៃអ្វីដែលបានកើតឡើង ប៉ុន្តែមិនទាន់បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។

ហើយការស្លាប់ភ្លាមៗរបស់គាត់បានធ្វើឱ្យមានការសង្ស័យពីអ្នកលេងបណ្តាញសង្គម។

លោក An ត្រូវបានគេគ្រោងឱ្យចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអប់រំជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងអប់រំលោក Phung Xuan Nha។

លោក An ត្រូវបានតែងតាំងជាអនុរដ្ឋមន្រ្តីអប់រំនៅឆ្នាំ ២០១៨ ខណៈពេលដែលលោកជាប្រធានសាកលវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត។

ក្នុងខែកុម្ភៈឆ្នាំនេះលោកក៏បានកាន់តួនាទីជាលេខាធិការនៅក្រសួងអប់រំផងដែរ។ គាត់គឺជាបេក្ខជនសក្តានុពល ដើម្បីក្លាយជារដ្ឋមន្រ្តីអប់រំបន្ទាប់នៅឆ្នាំ ២០២១៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab