ក្រុមមហាឌឺ! Liverpool ហ្វឹកហាត់លេងបាល់បោះមុនជំនួបជាមួយនឹងបិសាចក្រហម Manchester United នៅថ្ងៃអាទិត្យស្អែក

ហង្សក្រហម Liverpool ពិតជាមានប្រៀបខ្ពស់ខ្លាំងជាងបិសាចក្រហម Manchester United ដែលកីឡាកររបស់ពួកគេអាចមានពេលគ្រប់គ្រាន់ដើម្បីលេងបាល់បោះ ជាជាងហ្វឹកហាត់បាល់ទាត់សកម្មសម្រាប់ជំនួបរបស់ក្រុមទាំងពីរនៅថ្ងៃអាទិត្យស្អែកនេះ។

បន្ទាប់ពីការប្រកួតបានត្រឹមប្រាំបីលើក ក្រុមទាំងពីរមានគន្លាតពិន្ទុឆ្ងាយពីគ្នាដល់ទៅ ១៥ពិន្ទុនៅក្នុងតារាងលីកកំពូលអង់គ្លេស Premier League ខណៈដែលហង្សក្រហមបានយកឈ្នះការប្រកួតទាំងប្រាំបី។

បច្ចុប្បន្នប្រិយមិត្តបាល់ទាត់កំពុងសើចចម្អកយ៉ាងខ្លាំងទៅលើបិសាចក្រហមដែលក្រុមរបស់លោក Jurgen Klopp មិនត្រូវការចាំបាច់ដើម្បីហ្វឹកហាត់សម្រាប់ជំនួបគូប្រជែងដ៏ជូរចត់របស់ពួកគេទេ ខណៈថែមទាំងមានប្រិយមិត្តរបស់បិសាចក្រហមផ្ទាល់ផងដែរក៏បានចូលរួមសើចចម្អកពីរូបភាពមួយនេះនៅលើបណ្តាញសង្គម Twitter៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab