Paul Pogba ជួបជាមួយលោក Zinedine Zidance ធ្វើឲ្យមានការប៉ាន់ប្រមាណអំពីការផ្ទេរទៅក្លឹប Real Madrid ឡើងវិញ

    មានការអះអាងថា ខ្សែបម្រើ Paul Pogba របស់ក្លឹប Man Utd ត្រូវបានគេថតរូបឃើញជួបជាមួយលោក Zinedine Zidane គ្រូបង្វឹកក្លឹប Real Madrid នៅទីក្រុងឌុយបៃ។
    Pogba សម្រាកនៅទីក្រុងនេះ ដើម្បីស្តាកាយសម្បទាឡើងវិញ បន្ទាប់ពីរងរបួសកជើងនៅរដូវកាលនេះ។ ក្រុមអ្នកគាំទ្រក្រុម Man Utd ប្រហែលមានការបារម្ភ ខណៈជើងឯកវើលខាប់រូបនេះយកពេលសម្រាកនិងជួបជាមួយអ្នកចាត់ការ ដែលចង់ធ្វើការងារកីឡាកររូបនេះយូរមកហើយនោះ។
    គេថតរូបឃើញអ្នកទាំងពីរជួបគ្នានៅឆ្នេរលំហែមួយកន្លែង ហើយអ្នកទាំងពីរបានជជែកគ្នាយ៉ាងស្និទ្ធស្នាល។ កន្លងមកមានសេចក្តីរាយការណ៍ថា លោក Zidance បានចាត់ទុក Pogba ជាគោលដៅអាទិភាពដែលត្រូវផ្ទេរនៅរដូវក្តៅនេះ  ហើយគេជឿថា មានការខកចិត្តដែលមិនអាចសម្រេចកិច្ចព្រមព្រៀងនេះ។
    ប៉ុន្មានខែចុងក្រោយនេះ Pogba មិនបានលាក់បាំងពីចេតនារបស់ខ្លួន ក្នុងការលេងនៅក្លឹប Madrid ហើយធ្លាប់សារភាពច្រើនលើកច្រើនសាមកហើយថា លោក Zidance គឺជាអាយដលរបស់ខ្លួនតាំងពីនៅក្មេង។
    Pogba បាននិយាយថា "ខ្ញុំចូលចិត្តលោក Zidance ហើយគាត់ប្រៀបដូចជាបងប្រុសរបស់ខ្ញុំចឹង"៕

adverise with khmeread