ឃើញពស់ថ្លាន់ ហៅគ្នាទៅចាប់វា តែបែរជាត្រូវវារឹតកប៊ិះដាច់ខ្យល់ស្លាប់

កម្មករសំណង់ឥណ្ឌាម្នាក់ត្រូវបានមិត្តរួមការងារជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីពស់ថ្លាន់ព្រៃមួយក្បាលរុំជុំវិញករបស់គាត់ក្នុងភាគខាងត្បូងប្រទេសឥណ្ឌា។

Bhuvachandran Nair វ័យ ៥៨ ឆ្នាំ ត្រូវបានគេជួលឱ្យទៅបោសសម្អាតសំរាមជុំវិញភូមិមួយក្នុងរដ្ឋ Kerala កាលពីថ្ងៃទី ៥ តុលា។

គាត់បានឃើញពស់ប្រវែង ៣ ម៉ែត្រ និងប្រាប់មិត្តរួមការងារឱ្យជួយចាប់វា។ ប៉ុន្ដែនៅពេលព្យាយាមបង្ខំពស់ថ្លាន់ចូលទៅក្នុងបាវ វាស្រាប់តែត្បកមករុំកគាត់វិញ។ ហើយគាត់ស្ទើរតែដាច់ខ្យល់ទៅហើយ មុនពេលគ្នីគ្នាគាត់ចំនួន ២ នាក់ព្យាយាមចាប់ទាញពស់ចេញពីកគាត់។

ទីបំផុតពស់ថ្លាន់ត្រូវបានមនុស្ស ៣ នាក់ដាក់ចូលទៅក្នុងបាវ និងប្រគល់វាឱ្យទៅមន្ត្រី ដែលជាអ្នកព្រលែងវាចូលទៅព្រៃវិញ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab