រថយន្ត​ធុន​ធំ​២គ្រឿង​បុក​គ្នា​របួសម្នាក់នៅស្រុកព្រៃនប់

ព្រះសីហនុ​ ៖​ មានករណីរថយន្ត​ធុន​ធំ​២គ្រឿង​បុក​គ្នា​កើតឡើងនៅថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២៥នាទីថ្ងៃត្រនៅ​ផ្លូវជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ ២០១-២០២ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យ របួស​អ្នកបើកបរ​ម្នាក់​ ។

សមត្ថកិច្ចប្រាប់ថា​ គ្រោះថ្នាក់នេះរវាងរថយន្តមួយគ្រឿង ផ្លាកលេខកំពង់ចាម 3A-3154 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ។ 


លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុករថយន្តមួយគ្រឿង ផ្លាកលេខ បាត់ដំបង 3A-0998 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន NL មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ មឿន ចាន់ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

គ្រោះថ្នាក់នេះ បណ្ដាលឱ្យ  អ្នកបើកបររថយន្តផ្លាកលេខ 3A-3154 រងរបួសស្រាល បានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន ឃុំអូរឧកញ៉ាហេង៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab