adverise with khmeread Leicester city vs chelsea

តោខៀវមិនដឹងថាខាំឈ្នះកញ្ជ្រោងស Leicester បានឬក៏អត់ទេថ្ងៃនេះ

 * Leicester vs Chelsea, 3am

ឈានចូលដល់សប្តាហ៍ទី ១៦ ក្រុម Leicester ឈរនៅលេខរៀងទី ៣ បណ្តោះអាសន្នដោយរកបាន ៣២ ពិន្ទុ និង ស៊ុតបញ្ចូលទីគូប្រកួតចំនួន ៣២ គ្រាប់ ពីការប្រកួតចំនួន ១៥ លើកកន្លងមកនេះ។ កីឡាករនាំហេង Jamie Vardy និង Riyad Mahrez ធ្វើអោយប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ពិតជាមានការភ្ញាក់ផ្អើលនឹងទម្រង់លេងដ៏ល្អរបស់អ្នកទាំងពីរ ដោយពួកគេអាចរកបានគ្រាប់សឹងរាល់ការប្រកួតនាពេលកន្លងមកនេះ។ ដោយសារហេតុនេះហើយ ជំនួបជាមួយក្រុមតោខៀវ Chelsea ឆ្លងកណ្តាលអាធ្រាត្រនេះ ពួកគេហាក់បីដូចជាមិនមានការភិតភ័យនោះឡើយ ទោះ Chelsea មានប្រវត្តិផ្តួលខ្លួនបានរហូតនាពេលកន្លងមកក៏ដោយ។

ក្រុមតោខៀវ Chelsea ឯនេះវិញពិតជាមានភាពត្រដាបត្រដួសមែនទែនដែលក្នុងការប្រកួតនាពេលកន្លងមកក្រុមតោបាក់ចង្កូមរកបានត្រឹមតែ ១៥ ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ១៥ លើក ហើយមាន ១ ពិន្ទុពីតំបន់កាត់ចោល។ ក្រោមការដឹកនាំរបស់លោក José Mourinho ហាក់បីដូចជាមិនសមប្រកបសោះលើការប្រកួតក្នុងស្រុក ប៉ុន្តែការប្រកួតនៅតំបន់អ៊ឺរ៉ុបក្របខ័ណ្ឌ UEFA Champions League វិញ ពួកគេពិតជាធ្វើបានល្អ ដោយទើបតែបានបំបាក់ក្រុម FC Porto ក្នុងលទ្ធផល ២-0 ឈរលើកំពូលតារាងឡើងទៅវគ្គ ១៦​ ក្រុមចុងក្រោយ ជាហេតុធ្វើពួកគេអាចមានជំនឿចិត្តថានឹងអាចបំបាក់ក្រុម Leicester ដូចកាលដែលពួកគេបានធ្វើនាពេលកន្លងមកដើម្បីស្តាមុខមាត់ឡើងវិញ។

- ៥ ប្រកួតរបស់ Leicester

- ៥ ប្រកួតរបស់ Chelsea

- ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយ

ទស្សនៈខ្មែររីដ៖ Leicester ២-២​ Chelsea

adverise with khmeread

មតិយោបល់