ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន តរូវានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនកាលពីវេលាម៉ោង១១ និង៤០នាទី នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅចំនុចបន្ទប់ជួលលេខគ្មាន ក្នុងភូមិ សង្កាត់-ខណ្ឌដង្កោ។
ប៉ូលិសនិយាយថា ជនសង្ស័យចំនួន៤នាក់ក្នុងនោះមានប្រុស២នាក់ និងស្រី២នាក់គឺទី១-ឈ្មោះ ភិន ដាលីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅរូបអ៊ុតសក់ ផ្សារទួលពង្រ សង្កាត់ចោមចៅ (អ្នកជួញដូរ) ទី២-ឈ្មោះ ដារ៉ូ មីុមីុ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅ ភូមិព្រៃសំលិច សង្កាត់ព្រៃស ខណ្ឌដង្កោ(អ្នកប្រើប្រាស់) ទី៣-ឈ្មោះ ឆេង សង្ហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ភូមិខ្វា សង្កាត់ដង្កោ(អ្នកប្រើប្រាស់)និងទី៤-ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្ក។
ប៉ូលិសបន្តថា សម្ភារៈដកហូតក្រាមសថ្លា០២កញ្ចប់, ម៉ូតូ០២គ្រឿង,ទូរស័ព្ទ០២គ្រឿង, និងឧប្បករណ៍ប្រើប្រាស់មួយចំនួន(ម៉ូតូទី១ ម៉ាក និចពណ៌ក្រហមលាយខ្មៅស្លាកលេខ ភ្នំពេញ 1DH4591 និងម៉ូតូទី២ ម៉ាក Scopy ពណ៌ស ស្លាកលេខ ភ្នំពេញ 1FE8403)។
ប៉ូលិសបន្តទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ម៉ោង១១ និង៤០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ជនសង្ស័យនៅក្នុង បន្ទប់ជួលលេខ២ ឃើញជនសង្ស័យកំពុងជក់ចំនួន៣នាក់ រួចយកមកសាកសួរ។
ជនសង្ស័យសារភាពថា បានទិញមកពីឈ្មោះ ភិន ដាលីន រួចហើយសមត្ថកិច្ច បន្តចុះទៅឃាត់ខ្លួនបាន០១នាកទៀតនៅចំណុចផ្លូវបេតុង បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួននៅខណ្ឌ៕
