adverise with khmeread 00bf657b1000044c 3499552 image m 30 1458338042523

មើល​ឱ្យ​ហើយ​ទៅ​ពួក ISIS! ក្រុមហ៊ុន Lockheed Martin ទទួល​ផលិត​គ្រាប់បែក​បញ្ជា​ដោយ​ឡាស៊ែរ​សម្រាប់​ទ័ព​អាមេរិក​

    ​ខណៈដែល​ការ​វាយ​ប្រយុទ្ធប្រឆាំង​ក្រុម​អាយ​ស៊ី​ស (ISIS) កាន់តែ​ត្រូវការ​កម្លាំង​និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ខ្លាំងក្លា​នោះ គ្រឿង​សព្វាវុធ​ទំនើបៗ​ដូចជា​មី​ស៊ី​ល​និង​គ្រាប់បែក​ទម្លាក់​ជាដើម​បាន​ក្លាយជា​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​កងទ័ព​អាមេរិក​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១៨ មីនា​។

​    ​ក្រុមហ៊ុន Lockheed Martin ដែលជា​អ្នកផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​សម្រាប់​សហរដ្ឋអាមេរិក​និង​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​បាន​បង្ហើប​ឲ្យ​ដឹងថា ខ្លួន​បាន​បង្កើន​ការផលិត​គ្រឿង​សព្វាវុធ​ចំនួន​៤​ដង ដោយ​ផលិត​គ្រាប់បែក​ទម្លាក់​ដែល​បញ្ជា​ដោយ​កាំរស្មីឡាស៊ែរ​គឺ​គ្រាប់បែក Paveway II  និង មី​ស៊ី​ល Hellfire ដ៏​ទំនើប​។​

​    ​អនុប្រធាន​នៃ​ក្រុមហ៊ុន Lockheed Martin បាន​និយាយថា ការ​ខំ​ប្រឹ​ប្រែង​ក្នុង​ការផលិត​សព្វាវុធ​នេះ ត្រូវបាន​រំពឹងថា​នឹង​បន្ត​រហូតដល់​ពីរ​បី​ឆ្នាំក្រោយ​។ លោក​បាន​និយាយថា សហរដ្ឋអាមេរិក អង្គការ NATO និង ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​មជ្ឈិមបូព៌ា​ត្រូវការ​គ្រឿង​សព្វាវុធ​កាន់តែ​ទំនើប​បន្ថែមទៀត​។​

​    ​សារព័ត៌មាន Defense One បាន​រាយការណ៍​ថា នៅពេលដែល​សហរដ្ឋអាមេរិក​និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុម ISIS នោះ កងទ័ព​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Lockheed Martin ផ្តល់​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​។​

​    ​កាលពី​ខែមិថុនា​ឆ្នាំមុន កងទ័ព​អាមេរិក​បាន​បង់ប្រាក់​ចំនួន​១៨​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រុមហ៊ុន Lockheed Martin ដើម្បី​បង្កើន​ការផលិត​អាវុធ​មី​ស៊ី​ល​បំពាក់​ឡាស៊ែរ​ពី​៥០០​ទៅ​៦៥០​គ្រាប់​ក្នុង​មួយខែ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់