adverise with khmeread Ed18b906 8a63 4388 8ad9 68681f758341   copy

ចោរលួច​ម៉ូតូ​របស់​ប៉ូលិស​ព្រហ្មទណ្ឌ ប៉េអឹម​អ្នក​វ៉ៃខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូ​ពេញ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ ចំណុច​សួន​កំសាន្ត​ឌ្រី​ម​លេន​ខាង​កើ​ត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​បន្ទាប់ពី​សង្ស័យថា​លួច​ម៉ូតូ តាមពិត​លួច​មែន។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​លួច​ម៉ូតូ ឈ្មោះ​ឡា ចិ​ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៨៦​បេ ផ្លូវ​១៣k ភូមិ​តា​ងួន សង្កាត់​កា​កាប ពោធិ៍​សែន​ជ័យ។ ដកហូត​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា​SZ ពណ៌​ខ្មៅ​លាយ​លឿង លេខ​ភ្នំពេញ ​1CE-3195​។

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ថែ​ន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង ស្នាក់​នៅផ្ទះ​លេខ​២៥h ភូមិ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    មន្ត្រី​បន្តថា ជនសង្ស័យ​ខាង​លើគឺជា​មុខសញ្ញា​មិនល្អ ហើយ មិន​ដែលមាន​ម៉ូតូ​ជិះ​ទេ និង បានឮ​បក្សពួក​ជនសង្ស័យ​និយាយថា​"​ម៉ូតូ​នេះ​ទើបតែ​យកបាន​ពី​គេ​ម្តុំ​ក្បាលថ្នល់"ទើប​រាយការណ៍​មក​កម្លាំង​អាវុធហត្ថតាម​ចាប់។​

     ក្រោយ​ទទួល​ព័​ត៏​មាន​កម្លាំង​អាវុធហត្ថ​បាន​ឃាត់​ជនសង្ស័យ​ដើ​ម្បី​សួរនាំ​រក​ឯកសារ​ពាក់​ព័ន្ធ​ម៉ូតូ។ ជនសង្ស័យ​ឆ្លើយថា​កាត​គ្រី​យកទៅ​បញ្ចាំ​បាត់​ហើយ។ ដោយ​រឹតតែ​មានការ​សង្ស័យ អាវុធហត្ថ​បាន​សុំ​គោលការណ៍​លោក​មេបញ្ជាការ ដើ​ម្បី​ឆែក​រក​សាវតា​ម្ចាស់​ម៉ូតូ​ពិតប្រាកដ​។​

     បន្ទាប់មក​ទើ​ប​បានដឹង​ការពិត​ថា ម៉ូតូ​នេះ​ម្ចាស់​របស់គាត់​បាន​បាត់​ជាង​កន្លះ​ខែ​មក​ហើ​យ គឺ​នៅ​ចំណុច​ម្តុំ​បឹងត្របែក ខណ្ឌចំការមន ។  ឥឡូវនេះ​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ដើ​ម្បី​ចាត់ការ​បន្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់