adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

អ្នកស្រុក​បាចទឹក​ចាប់​ត្រី​រើស​បាន​កាំភ្លើង​AK​ប្រគល់​ឲ្យ​ប៉ូលិស​

     ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រើស​បាន​កាំភ្លើង​ធុន​AK47 មួយ​ដើម កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​ដីឡូត៍​ក្រុមទី​០៣ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​គេ​សង្ស័យ​ក្រុមចោរ​ធ្វើ​សកម្មភាព​នាពេល​កន្លង​ទៅហើយ​បោះចោល​នៅ​ទីនោះ ។ 

     ប្រជាពលរដ្ឋ​ឈ្មោះ ផុន លីដា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់​ស្នាក់នៅ​ផ្ទះជួល ក្រុម​០៣ ភូមិ​ព្រៃ​សាលា​បាន​ឲ្យ​ដឹងថា ដំបូង​គាត់​បាន​ទៅ​បាចទឹក​ដើម្បី​ចាប់​ត្រី​នៅ​ចំណុច​ស្រះ​ទឹក​ខាងលើ​ពេល​បាចទឹក​អស់​ក៏​ចុះទៅ​រកត្រី​ស្រាប់តែ ប្រទះឃើញ​អាវុធ AK ដូចខាងលើ​តែម្តង​ហើយ​យកទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​រក្សាទុក​។ 

     ប៉ូលិស​និយាយថា  អាវុធ វែង​០១​ដើម ម៉ាក AK ស្វ័យ​បត់ លេខ GK 08846, បង់​១, គ្រាប់ AK ០៣​គ្រាប់​គឺ​នៅមាន​គុណភាព​ល្អ​អាច​ប្រើប្រាស់​បាន ។  កាំភ្លើង​នេះ​អាច​ក្រុមចោរ យកទៅ​បោះចោល​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕

adverise with khmeread

មតិយោបល់