adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

ឡើងលើ​ដំបូលផ្ទះ​ប៉ង​លួច អ្នកស្រុក​ព័ទ្ធចាប់​បានប្រគល់​ឲ្យ​ប៉ូលិស​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​អ្នកស្រុក​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៥០​ផ្លូវលំ​ក្រុមទី​៥ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រួច​ប្រគល់​ឲ្យ​ប៉ូលិស​។ 

     ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊ុន រិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​មិន ពិតប្រាកដ​។ ចំណែក ជនរងគ្រោះ​ឈ្មោះ ឃុន សារឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​មន្ត្រីប៉ូលិស​ស្នាក់​នៅផ្ទះ​ដូចខាងលើ​។ សម្ភារៈ​បាត់បង់ និង​ដកហូត​គ្មាន​។ 

     ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនសង្ស័យ​បានចេញ​ពី​កន្លែង​ផឹកស៊ី​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ហើយ ជនសង្ស័យ​បាន​ឡើងលើ​ដំបូលផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ។ 

     ពេលនោះ​មាន​សំឡេង​ឆ្កែ​ព្រូស ជនរងគ្រោះ​ដឹងខ្លួន​ក៏​ចេញមក​មើលឃើញ​ជនសង្ស័យ នៅលើ​ដំបូលផ្ទះ ប៉ង​លួច​ទ្រព្យសម្បត្តិ​ពេលនោះ​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ទុក​នៅ​ខណ្ឌ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់