adverise with khmeread 1

​តើ Everton អាច​សម្លាប់​ក្តី​រំពឹង​លើក​ពាន Premier League របស់ Arsenal បាន​អត់​នា​ក្បាល​ព្រលប់​នេះ​?

​    ​នាពេលនេះ វា​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​ប្រិយមិត្ត Everton ប្រសិនបើ​ពួកគេ​មិន​មើល​ចំណាត់ថ្នាក់​នៅក្នុង​លី​ក​របស់​ពួកគេ​។ បច្ចុប្បន្ន Everton កំពុងស្ថិត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត FA Cup ហើយ​ពួកគេ​នឹងមាន​អ្នកវិនិយោគ​ថ្មី​ដែល​សន្យាថា​នឹង​ជួយ​ក្រុម​ឱ្យមាន​មុខមាត់​ក្នុង​ពិភព​បាល់ទាត់​នៅ​រដូវ​កាល​ក្រោយ​ទៀត​។ នៅក្នុង​ក្របខ័ណ្ឌ Premier League នាពេលនេះ ពួកគេ​កំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ១២ ហើយ​ឱកាស​តែមួយគត់​ដើម្បី​បាន​លេង​ក្នុង​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ​គឺ​ឈ្នះ​ពាន FA Cup​។ បច្ចុប្បន្ន​ពួកគេ​មិនមាន​ទម្រង់​លេង​ល្អ​ក្នុងផ្ទះ​ឡើយ​ជាមួយ​បរាជ័យ​បី​ប្រកួត​ក្នុងជំនួប​បួន​ប្រកួត​ចុងក្រោយ​។ ពួកគេ​គ្មាន​ឱកាស​ធ្លាក់​ទៅ​តំបន់​កាត់ចោល​នោះទេ ប៉ុន្តែ​លំដាប់​កំពូល​ទាំង ១០ នៅ​អាចទៅរួច​។​

​    ​Arsenal សឹងតែ​មិនអាច​កែប្រែ​រដូវ​កាល​របស់​ពួកគេ​បាន បន្ទាប់​ជ្រុះ​ចេញពី​ការប្រកួតប្រជែង​ពាន​ធំៗ​ស្ទើរ​ទាំងអស់​។ មានតែ Premier League ទេ​ដែល​ពួកគេ​ត្រូវតែ​ព្យាយាម​ដណ្តើម​ដោយមាន​មួយ​ប្រកួត​ក្នុង​ដៃ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​មាន ១១ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Leicester​។ ប្រសិនបើ​ភ្លាត់​ប្រកួត​ណាមួយ​នៅ​ដំណាក់កាល​នេះ នោះ​ពួកគេ​នឹង​អត់​លិឍ​ទៀតហើយ​។ អ្វីដែល Arsenal កំពុង​ព្រួយបារម្ភ​ខ្លាំងជាងគេ​នៅពេលនេះ គឺ​ធ្លាក់​ចេញពី​កំពូល​ទាំង​បួន ព្រោះ​ពួកគេ​ដាច់​តែ​បី​ពិន្ទុ​ប៉ុណ្ណោះ​ពី​លេខ​ប្រាំ West Ham ហើយ​ពួកគេ​នឹងត្រូវ​លេង​នៅ​ទឹកដី​ញញួរ​ធំ​នៅ​ដើមខែ​ក្រោយនេះ​ទៀត ដូច្នេះ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ជ្រុះ​ចេញពី​តំបន់​បាល់ទាត់ Champions League​។ ទម្រង់​លេង​បច្ចុប្បន្ន​របស់​កាំភ្លើង​ធំ​មិនមែនជា​ទម្រង់​លើក​ពាន​នោះទេ​។ បើ​មើលទៅ​ចំណាត់ថ្នាក់​ក្នុង Premier League គិតតែ​ប្រាំបី​ប្រកួត​ចុងក្រោយ ពួកគេ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១៤ ដោយមាន​ប្រាំបួន​ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ ដូច្នេះ​ការប្រកួត​នេះ​យើង​ពិតជា​ពិបាក​ស្មានថា​នរណា​នឹង​ឈ្នះ​ណាស់​។​

​    ​ទម្រង់​លេង​របស់ Everton គឺ​ឡើង​ចុះ​មិន​ទៀង​ប៉ុន្តែ​ពួកគេ​មាន​ខ្សែប្រយុទ្ធ Lukaku ដែល​កំពុង​ចាក់ ដូច្នេះ​វា​ជា​សញ្ញាណ​ល្អ រីឯ Arsenal វិញ​ពិតជា​ត្រូវការ​ឈ្នះ​ការប្រកួត​នេះ​ប្រសិនបើ​ពួកគេ​នៅតែ​ស្រមៃ​ចង់បាន​ពាន Premier League​។ ដូច្នេះ​ការប្រកួត​នេះ​យើង​ទស្សន៍ទាយ​ថា ក្រុម​ទាំងពីរ​នឹង​ធ្លាយ​ទាំងសងខាង​៕

adverise with khmeread

មតិយោបល់