នេះហើយជាមូលហេតុធ្វើឱ្យផ្ទុះកំហឹង បង្កឱ្យមានបាតុកម្មរ៉ាំរ៉ៃក្នុងហុងកុង

បុរសហុងកុងឈ្មោះ Chan Tong-kai ដែលបានសារភាពថាសម្លាប់មិត្តស្រីមានផ្ទៃពោះរបស់គាត់នៅតៃវ៉ាន់ក្នុងខែកុម្ភៈ ឆ្នាំ ២០១៨ ត្រូវបានគ្រោងដោះលែងវិញពីបទលាងលុយកខ្វក់នៅថ្ងៃពុធទី២៣តុលានេះទៅវិញ។

បុរសវ័យ ២០ ឆ្នាំ ដែលរឿងក្តីរបស់ខ្លួនបាននាំឱ្យមានច្បាប់បត្យាប័ននៅហុងកុង និងធ្វើឱ្យមានការតវ៉ាយ៉ាងខ្លាំង បានភៀសខ្លួនទៅហុងកុង បន្ទាប់ពីការសម្លាប់មិត្តស្រី ដើម្បីគេចវេសពីការកាត់ទោសនៅតៃវ៉ាន់។

Chan Tong-kai និងមិត្តស្រីឈ្មោះ Poon Hui-wing បានទៅដើរលេងនៅតៃវ៉ាន់នៅថ្ងៃទី ១៣ កុម្ភៈ ២០១៨ ដើម្បីអបអរការមកដល់នៃទិវា​នៃ​ក្តី​ស្រឡាញ់។ យ៉ាងណាមិញ មានតែ Chan បានត្រឡប់មកផ្ទះវិញនៅ ៤ ថ្ងៃក្រោយ ដែលធ្វើឱ្យឪពុកម្ដាយរបស់ Poon មានក្តីបារម្ភ។

ប៉ូលិសហុងកុងបានចាប់ខ្លួន Chan នៅថ្ងៃទី ១៣ មីនាឆ្នាំ២០១៨។ គាត់សារភាពថា ច្របាច់កសង្សាស្លាប់ ដោយបកស្រាយថាគាត់ធ្វើដូច្នេះ ពីព្រោះនាងមានផ្ទៃពោះជាមួយកូនរបស់បុរសផ្សេង។

ហើយការស្លាប់របស់ Poon Hui-wing សមនឹងទទួលបានយុត្តិធម៌ ផ្ទុយទៅវិញច្បាប់បត្យាប័ន ធ្វើឱ្យជនល្មើសរួចខ្លួនទៅវិញ ដែលនេះនាំឱ្យផ្ទុះបាតុកម្មរ៉ាំរ៉ៃមកដល់សព្វថ្ងៃ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab