ក្រុមហ៊ុន Huawei ចាប់ផ្តើមទទួលការបញ្ជាទិញទុកមុនសម្រាប់ទូរស័ព្ទបត់បាន 5G Mate X នៅចិន, មួយដើមថ្លៃ ១៦.៩៩៩ យ័ន

ក្រុមហ៊ុន Huawei Technologies Co Ltd បានដាក់បង្ហាញស្មាតហ្វូនបត់បាន 5G Mate X កាលពីថ្ងៃពុធទី២៣តុលា ដោយចាប់ផ្តើមការលក់ទុកមុនសម្រាប់ទូរស័ព្ទនេះនៅក្នុងប្រទេសចិននៅថ្ងៃតែមួយ ដោយលក់ក្នុងតម្លៃ ១៦.៩៩៩ យ័ន ឬស្មើនឹង ២.៤០៤ ដុល្លារ។

ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញស្មាតហ្វូននេះនៅលើគណនី Weibo ផ្លូវការរបស់ខ្លួន។

ទូរស័ព្ទ 5G Mate X ដែលគេកោតសរសើរខ្លាំងមួយនេះ ដំបូងឡើយគ្រោងដាក់បង្ហាញនៅខែមិថុនា ប៉ុន្តែក្រោយមកក្រុមហ៊ុន Huawei បានពន្យារដាក់ដាក់បង្ហាញ ដោយនិយាយថា ក្រុមហ៊ុនកំពុងដំណើរការសាកល្បងវិញ្ញាបនប័ត្រជាមួយក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗ។

ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុនបានលក់ទូរស័ព្ទបានជាង ២០០ លានគ្រឿងក្នុងឆ្នាំ ២០១៩ ហើយការដាក់លក់រាយជាផ្លូវការក្នុងប្រទេសចិននឹងធ្វើនៅថ្ងៃទី ១៥ វិច្ឆិកា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab