និស្សិតប្រុសស្រីម៉ាឡេស៊ីរួមភេទក្នុងឡាន ឃើញប៉ូលិសភ័យស្លន់ស្លោរបើកគេច ធ្លាក់ប្រឡាយទឹក ខានឡើងឋានសួគ៌ ហើយនៅរឿងរន្ធត់មួយទៀត

និស្សិតប្រុសស្រីពីររូបមកពីរដ្ឋ Penang របស់ម៉ាឡេស៊ី អាយុ ១៩ និង ២៥ ឆ្នាំ បានជិះរថយន្តទាំងភ័យខ្លាច នៅពេលប៉ូលិសគោះទ្វាររថយន្តរបស់ពួកគេកាលពីថ្ងៃទី ១៩ តុលា។

ដោយសារមិនចង់ឱ្យប៉ូលិសដឹងថាពួកគេកំពុងរួមភេទក្នុងរថយន្ត ក៏បានជាន់ហ្គែររថយន្ត ជិះគេចប៉ូលិស ជាលទ្ធផល ប៉ូលិសក៏បើកដេញតាម។

ដោយប៉ុនប៉ងជិះរថយន្តគេច អ្នកបើករថយន្តក៏បាត់បង់ការគ្រប់គ្រង់ និងជិះបុកអ្នកជិះម៉ូតូម្នាក់រងរបួសបាក់ជើងធ្ងន់ធ្ងរ។ ពួកគេក៏បានបើករថយន្តធ្លាក់ទៅប្រឡាយទឹកធំមួយនៅក្បែរកន្លែងកើតហេតុ។

អ្នកទាំងពីរត្រូវបានចាប់ខ្លួន ហើយករណីនេះកំពុងស៊ើបអង្កេតដើម្បីចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការបើកបរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab