កីឡាករ Danny Welbeck និង Alex Iwobi បានជួយក្រុមកាំភ្លើងធំ Arsenal បន្តការប្រជែងពាន Premier League ពីក្រុមកំពូលតារាង Leicester បន្ទាប់ពីបំបាក់ក្រុម Everton នៅទឹកដី Goodison Park ក្នុងលទ្ធផល ២-០។
Arsenal ចំណាយត្រឹមតែប្រាំពីរនាទីប៉ុណ្ណោះដើម្បីទម្លាយសំណាញ់ Everton ជាមួយខ្សែប្រយុទ្ធមុតស្រួច Welbeck កាច់ចង្កេះអ្នកចាំទី Robles និងស៊ុតបញ្ចូលទីតែម្តង។
ខ្សែបម្រើឆ្នើម Iwobi ក៏បានរកគ្រាប់បាល់ទីពីរឱ្យ Arsenal នៅចុងតង់ទីពីរបន្ទាប់ពីខ្សែការពារ Hector Bellerin បានបំផ្លោងបាល់ពីក្រោមមកឱ្យរូបគេ។
លទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួតប៉ុន្តែ Arsenal ហាក់ដូចជាបាត់បង់ខ្សែបម្រើអន្តរជាតិ Ozil បន្ទាប់ពីខ្សែការពារ Everton គឺកីឡាករ Stones បានជាន់កែងជើងគាត់នៅនាទីទី ៧៣។ ទោះជាយ៉ាងនេះក្តី មិនទាន់មានព័ត៌មានច្បាស់ការណាមួយបញ្ជាក់ថា របួសនោះធ្ងន់ធ្ងរដល់កម្រិតណាទេ។
គួរបញ្ជាក់ថា នៅការប្រកួតក្រោយ Arsenal នឹងប្រកួតសងសឹកក្រុម Watford នៅកីឡដ្ឋាន Emirates នៅថ្ងៃសៅរ៍ ទី ២ ខែក្រោយខណៈ Everton នឹងធ្វើដំណើរទៅកាន់ទឹកដីបិសាចកក្រហម Manchester United នៅថ្ងៃទី ០៣ ខែមេសា ខាងមុខ៕
