adverise with khmeread Lazio sampdoria

ក្រុម Lazio សង្ឃឹមបន្តឈ្នះលើ Sampdoria ក្នុងទឹកដីរបស់ខ្លួននារាត្រីថ្ងៃចន្ទនេះ

 * Lazio vs Sampdoria, 2:45am

ក្រុម Lazio ឈរនៅចំណាត់ថ្នាក់លេខ ១២ ដោយរកបាន ១៩ ពិន្ទុពីការប្រកួត ១៥ លើកកន្លងមកនេះ។ ក្នុងការប្រកួតក្របខ័ណ្ឌអ៊ីតាលី Serie A មិនសូវទទួលបានភាពជោគជ័យសោះ ៥ ប្រកួតចុងក្រោយរបស់ពួកគេ ដោយរកបានត្រឹមស្មើមួយប្រកួតប៉ុណ្ណោះ ប៉ុន្តែពួកគេបានទទួលភាពជោគជ័យដោយឈរលើកំពូលតារាងឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ UEFA Europa League ដែលធ្វើអោយពួកគេមានជំនឿចិត្តថានឹងអាចបំបាក់ក្រុមក្បែរតំបន់កាត់ចោលនារាត្រីនេះ។

ក្រុម Sampdoria ប្រកួតចំនួន ១៥ លើករកបាន ១៦ ពិន្ទុឈរនៅលេខរៀងទី ១៦ ហើយស្ថិតលើតំបន់កាត់ចោលត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ។ ឯប្រកួត ៥ ប្រកួតចុងក្រោយរបស់ Sampdoria វិញ គឺស្រដៀងគ្នាទៅនឹង  Lazio ដោយរកបានតែ ១ ពិន្ទុគត់។ អ្វីដែលសំខាន់គឺជំនួប ៥ ប្រកួតចុងក្រោយរបស់ Sampdoria ក្នុងទឹកដីរបស់ Lazio ទទួលបរាជ័យទាំង ៥ ប្រកួត ជាហេតុធ្វើអោយ Sampdoria ព្រួយបារម្ភជាក់ជាមិនខាននារាត្រីនេះ។

- ៥ ប្រកួតរបស់ Lazio

- ៥ ប្រកួតរបស់ Sampdoria

- ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយ

ទស្សនៈខ្មែររីដ: Lazio ២-០ Sampdoria

adverise with khmeread

មតិយោបល់