Hyperpigmentation គឺជាប្រភេទវិបល្លាសមួយកើតឡើងលើស្បែកមុខ ដែលវាបង្ហាញជាលក្ខណៈជាំ ឬសម្លាក។ វាបង្កឡើងនៅពេលសារធាតុ Melanin ត្រូវបានផលិតចេញពីស្បែកច្រើនហួសប្រមាណ។ មួយវិញទៀត ស្នាមជាំ និងសម្លាកអាចបង្កឡើងដោយសារត្រូវពន្លឺថ្ងៃ មានគភ៌ កើតជំងឺមួយចំនួន ឬអាយុចាស់ជ្រេ។
តែកុំបារម្ភជាមួយវិធីសាស្ត្រធម្មជាតិមិនប៉ះពាល់ដល់សុខភាពខាងក្រោមនេះ លោកអ្នកនឹងអាចនិយាយថាលាហើយស្នាមជាំ និងសម្លាកទាំងនោះ។
* គ្រឿងផ្សំ
- ម្សៅរមៀត ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ
* វិធីធ្វើ
- លាយទឹកក្រូចឆ្មានិងម្សៅរមៀតចូលគ្នាឱ្យសព្វ រួចបិតលើស្បែកដែលជាំ និងសម្លាក។
- ទុកចោល ១៥ នាទី ឬ ទុកចោលរហូតទាល់តែស្ងួត។ បន្ទាប់មក លាងសម្អាតជាមួយទឹកត្រជាក់។
- កុំឱ្យស្បែករបស់អ្នកប៉ះនឹងពន្លឺថ្ងៃបន្ទាប់ពីព្យាបាលរួច ហើយពេលវេលាដើម្បីលាបល្បាយនេះគឺនៅមុនពេលងូតទឹក។
- ធ្វើបែបនេះ ម្តង ឬ ២ ដងក្នុងមួយថ្ងៃ ហើយលោកអ្នកនឹងកត់សម្គាល់ឃើញលទ្ធផលក្នុងរយៈពេល ៥៣ ថ្ងៃ៕
