ទើបតែដួលបែកក្បាលកាលពីប៉ុន្មានសប្ដាហ៍មុន ឥឡូវអតីតប្រធានាធិបតីអាមេរិក Jimmy Carter ត្រូវដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីដួលបាក់ឆ្អឹងត្រគាក

អតីតប្រធានាធិបតីអាមេរិកដ៏ចាស់បំផុតលោក Jimmy Carter ត្រូវបានដឹកទៅមន្ទីរពេទ្យជាមួយនឹងឆ្អឹងត្រគាកបាក់ បន្ទាប់ពីដួលម្ដងទៀតកាលពីថ្ងៃចន្ទនៅផ្ទះរបស់គាត់។

អតីតប្រធធានាធិបតីវ័យ ៩៥ ឆ្នាំរូបនេះ ត្រូវបានគេបញ្ជូនទៅមណ្ឌលវេជ្ជសាស្ត្រ Phoebe Sumter ដើម្បីធ្វើការពិនិត្យនិងព្យាបាលការឆ្អឹងត្រគាកបាក់របស់គាត់។ គាត់មានស្មារតីល្អ ហើយកំពុងទន្ទឹងរង់ចាំ ដើម្បីជាសះស្បើយនៅផ្ទះ។

វាគឺជាលើកទីពីរហើយក្នុងខែនេះ និងជាឆ្នាំទីបី ដែលលោក Carter រងរបួសដោយចៃដន្យនៅផ្ទះរបស់គាត់។ អតីតប្រធានាធិបតីទី ៣៩ របស់អាមេរិកបានដួលនៅផ្ទះរបស់គាត់កាលពីថ្ងៃទី ៦ តុលា គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខួបកំណើតរបស់គាត់ និងដេរក្បាលអស់ច្រើនថ្នេរ ហើយជាំភ្នែកទៀត។ តែលើកនេះ គឺធ្ងន់ធ្ងរជាងមុន ដោយបាក់ឆ្អឹងត្រគាក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab