ប្រសិនបើទូរស័ព្ទជាទីស្រឡាញ់របស់អ្នកធ្លាក់ចូលទឹក តើគួរធ្វើបែបណា? ខាងក្រោមនេះគឺជាវិធីច្រើនជម្រើសដើម្បីជួយសង្គ្រោះទូរស័ព្ទរបស់អ្នកនៅពេលវាធ្លាក់ចូលទឹក។
១. រលាស់ទឹកឱ្យអស់
- អ្នកមិនត្រូវបើកទូរស័ព្ទនោះទេ នៅពេលវាចូលទឹក ហើយសូមកុំព្យាយាមបើកវាចៀសវាងឆ្លងធ្វើឲ្យខូចទូរស័ព្ទ។
- រលាស់វារហូតទាល់តែអស់ទឹក តាមដែលអាចទៅរួច។
២. សម្ងួតជាមួយនឹងអង្ករ
- ស្ដាប់មើលទៅរាងចម្លែក តែពិតណាស់វាមានប្រសិទ្ធភាព ១០០ ភាគរយ។ ដាក់ទូរស័ព្ទកប់ក្នុងអង្ករពីរបីថ្ងៃ ទូរស័ព្ទនឹងលែងមានទឹកតទៅជាក់ជាមិនខាន។
៣. សង្គ្រោះទូរស័ព្ទដោយប្រើកម្ដៅ
- គ្រាន់តែទុកចោលនៅកន្លែងដែលមានកម្ដៅ ទុកចោលមួយថ្ងៃរហូតទាល់តែទឹកហូតចេញពីទូរស័ព្ទអស់ទើបអាចប្រើបាន។
- ឬមួយទៀតអ្នកគ្រាន់តែយកប្រដាប់ផ្លុំសក់ ផ្លុំដើម្បីសម្ងួត។ ចំណាំ៖ វិធីនេះអាចមានផលប៉ះពាល់ដល់ទូរស័ព្ទ តែមានទូរស័ព្ទខ្លះអាចធ្វើបាននិងខ្លះទៀតបានខូចដោយសារកម្ដៅរបស់ប្រដាប់ផ្លុំសក់។
៤. ជម្រើសចុងក្រោយ
- បើអ្នកមានជំនាញ គ្រាន់តែដោះទូរស័ព្ទអ្នកចេញឲ្យអស់និងធ្វើការសម្ងួតគ្រឿងបន្លាស់៕
