adverise with khmeread Garlicfoot 1

ត្រដុស​ខ្ទឹមស​លើ​បាតជើង ហើយ​ចាំ​មើលថា​មានរឿង​អ្វី​កើតឡើង​!

    ​លោកអ្នក​អាច​ទិញ​គ្រឿងសម្អាង​ពី​ផ្សារ​បាន​តាមចិត្ត ប៉ុន្តែ​សំណួរ​ពិតប្រាកដ​គឺថា​តើ​លោកអ្នក​ដឹងថា​មាន​អ្វី​នៅក្នុង​គ្រឿងសម្អាង​ទាំង​នោះទេ និង​អ្វីដែល​លោកអ្នក​បាន​យកមក​ដាក់​លើ​រាងកាយ​ទេ​?

​    ​តើ​លោកអ្នក​ដឹងថា​គ្រឿងសម្អាង​មួយណា​មាន​គ្រោះថ្នាក់ និង​មួយណា​មិនមាន​គ្រោះថ្នាក់​? មាន​សារធាតុ​គ្រោះថ្នាក់​ច្រើនណាស់​ផ្ទុក​ក្នុង​គ្រឿងសម្អាង និង​ផលិតផល​ថែរក្សា​សុខភាព​ស្បែក​ដទៃទៀត​។ យើង​ភាគច្រើន​ថែមទាំង​ប្រកប​ឈ្មោះ​គ្រឿងផ្សំ​នៅ​ខាង​ក្រោយខ្នង​ផលិតផល​នោះ​មិនត្រូវ​ផង​។

​    ​គ្រឿងផ្សំ​ក្នុង​ផលិតផល​សម្រស់​រឹតតែ​សំខាន់​។ យើង​ត្រូវ​រកមើល​សារធាតុ​ដែល​ជះ​ផលប៉ះពាល់​អាក្រក់​។ ជាតិពុល​ក្នុង​ផលិតផល​ដែល​យើង​ប្រើ​សព្វថ្ងៃ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ជំងឺមហារីក បញ្ហា​បន្ត​ពូជ និង​ការរំខាន​ដល់​អ័រម៉ូន​។​

​    ​តើ​យើង​ពិតជា​បាន​ស្រូបយក​ជាតិពុល​ចូល​រាងកាយ​មែន​ទេ​? ពិតណាស់ ផលិតផល​ដូចជា​ឡូ​សិន និង​សាប៊ូកក់សក់​ជាដើម​សុទ្ធតែ​ស្រូប​ចូលក្នុង​ស្បែកក្បាល​និង​ជ្រាបចូល​សរសៃឈាម​។

​    ​ប្រសិនបើ​ចង់ដឹងថា​នេះ​ជាការ​ពិត​ឬក៏​អត់ សូម​យក​ខ្ទឹមស​មួយ​កូន​ក្លែប រួច​ត្រដុស​វា​នៅ​បាតជើង​។ ប៉ុន្មាន​នាទី​ក្រោយ លោកអ្នក​នឹង​ចាប់ផ្តើម​មាន​រសជាតិ​ខ្ទឹមស​នៅក្នុង​អណ្តាត​របស់លោក​អ្នក​។ សាក​ធ្វើ​វាល៎​មើល ពេលនោះ​លោកអ្នក​នឹង​ឃើញថា​ផលិតផល ដែល​ប្រើ​សព្វថ្ងៃ​ពិតជា​បាន​ជ្រាបចូល​ក្នុង​រាងកាយ​របស់​យើង តាមរយៈ​ការធ្វើ​ពិសោធន៍​ត្រដុស​ខ្ទឹមស​បង្ហាញ​ចេញមក​ស្រាប់​។

​    ​ក្នុង​បញ្ជី​នៃ "​សារធាតុ​និង​គ្រឿងផ្សំ​ហាម​ដាច់ខាត​" ខាងក្រោម​នេះ រាប់ទាំង​គ្រឿងផ្សំ​ក្នុង​ផលិតផល​សម្រស់ លោកអ្នក​មិនគួរ​ទិញ​នោះទេ​។

​    ​* ខ្លាញ់​សត្វ និង ប្រេង​ចម្រាញ់ខ្លាញ់​ពីស​ត្វ
​    ​* សារធាតុ Benzalkonium chloride  
​    ​* សារធាតុ Benzophenone និង​សារធាតុ​បំ​លែង​ផ្សេងៗ​
​    ​* សារធាតុ Bisphenol A (BPA)
​    ​* សារធាតុ Butoxyethanol
​    ​* BHA និង BHT
​    ​* ថ្នាំលាបសក់ ថ្នាំ​ហាយ​ឡាយ​សក់ និង​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​នៃ​ថ្នាំលាបសក់
​    ​* សារធាតុ​ឈ្មោះ 1,4-dioxane
​    ​* សារធាតុ EDTA
​    ​* សារធាតុ MEA/DEA/TEA
​    ​* សារធាតុ Formaldehyde
​    ​* សារធាតុ Hydroquinone
​    ​* សារធាតុ Methyl cellosolve
​    ​* សារធាតុ Methylisothiazolinone និង សារធាតុ Methylchloroisothiazolinone
​    ​* សារធាតុ បារត និង សមាសធាតុ​បារត​
​    ​* ប្រេង​រ៉ែ
​    ​* សារធាតុ Oxybenzone
​    ​* សារធាតុ Parabens
​    ​* សារធាតុ Phthalates
​    ​* សារធាតុ Polyethylene glycol
​    ​* សារធាតុ Resorcinol

​    ​សហរដ្ឋអាមេរិក​បាន​ហាមឃាត់​សារធាតុ​ឬ​គ្រឿងផ្សំ​តែ ១១ មុខ​ប៉ុណ្ណោះ រីឯ​សភាព​អឺរ៉ុប​ហាម​ជាង ១.៣០០ គ្រឿងផ្សំ​។

​    ​បានឃើញ​បញ្ជី​នេះហើយ ស្ត្រី​ទាំងឡាយ​គួរ​ចៀសវាង​រាល់​ផលិតផល​ដែលមាន​ផ្ទុក​សារធាតុ​និង​គ្រឿងផ្សំ​ដូចខាងលើ ជាពិសេស​នៅពេល​និយាយ​ដល់​ផលិតផល​សម្រស់​៕  

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់