ញាក់សាច់! បន្ទាប់ពីខែលការពារអាកាស Patriots ដ៏ទំនើបរបស់អាមេរិកមិនអាចចាប់ស្ទាក់ដ្រូនតូចៗរាប់សិបគ្រឿងហោះព្រមគ្នាចូលទឹកដីអារ៉ាប៊ីសាអូឌីត ឥឡូវអាមេរិកផលិតអាវុធឡាស៊ែរដ៏ទំនើបដើម្បីយកមកកម្ទេចដ្រូន

គំរូ​ប្រព័ន្ធ​អាវុធ​ឡាស៊ែរ​ថាមពល​ខ្ពស់ (HELWS) នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​មួយឆ្នាំ​ដោយ​កងទ័ពអាកាស​អាម៉េរិក​នៅ​បរទេស មុនពេល​ដាក់ពង្រាយ​នៅ​សមរភូមិ​។ ក្រុមហ៊ុន​ផលិត​អាវុធ Raytheon បាន​និយាយថា អាវុធឡាស៊ែរ HELW នេះ អាច​បញ្ចូលភ្លើង​តាមរយៈ​ព្រី​ភ្លើង​ស្តង់ដារ ២២០ វ៉ុល​ឬ​ម៉ាស៊ីនភ្លើង​។​

​អាវុធ​ឡាស៊ែរ​នេះ​បាន​ភ្ជាប់​មកជា​មួយ​ប្រព័ន្ធ​បាញ់​ចំៗ​គោលដៅ​ដ៏​ទំនើប​រួម​ជាមួយនឹង​ឧបករណ៍​ចាប់​រូបភាព​ Infrared ​ដើម្បី​តាមដាន​និង​កំណត់​អត្តសញ្ញាណ​ដ្រូ​ន​របស់​សត្រូវ ហើយ​អាច​បាញ់​ឡាស៊ែរ​ក្នុង​ចំនួន​គ្មាន​ដែន​កំណត់​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Raytheon បាន​និយាយថា “​ប្រព័ន្ធ​អាវុធ​ឡាស៊ែរ​ថ្មីនេះ​ធ្វើការ​លើដី​ លើ​អាកាស​ និង​លើ​សមុទ្រ ដោយ​ផ្តល់នូវ​ការ​គ្របដណ្តប់​លើ​គោលដៅ​បាន ៣៦០ ដឺ​ក្រេ ដែល​អាច​ទ្រទ្រង់​ដល់​បេសកកម្ម​ចាំបាច់​។ ស្ថាបត្យកម្ម​បើកចំហ​របស់​ពួកវា​មានន័យថា ពួកវា​អាច​ត្រូវបាន​ដំឡើង​ភ្លាមៗ​នៅលើ​យានជំនិះ​យោធា​ជាច្រើន​ប្រភេទ​។ ពួកវា​ត្រូវបាន​សាកល្បង​រួចហើយ​នៅលើ​រថយន្ត​កងទ័ព​តូចៗ​និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Apache”​។​

​ដ្រូ​ន​ប្រដាប់អាវុធ​បានក្លាយ​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក ជាមួយ​ការវាយប្រហារ​ដ៏​សាហាវ​កាលពីពេល​ថ្មីៗ​នេះ​ទៅលើ​ទីតាំង​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​អនុវត្ត​ដោយ​ប្រើប្រាស់​អាវុធ​ដែលមាន​តម្លៃថោក​នេះ​។​

​ដ្រូ​ន​ត្រូវបាន​ប្រើ​ជា​ញឹកញាប់​ដោយ​ពួក​សកម្មប្រយុទ្ធ​ស៊ី​រី​ដើម្បី​វាយប្រហារ​លើ​កងកម្លាំង​រដ្ឋាភិបាល​និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab