ក្រុមគ្រួសារវេជ្ជបណ្ឌិតមួយរូបប្តឹងក្រុមហ៊ុន Tesla ព្រោះបើកទ្វាររថយន្តដ៏ទំនើបមិនចេញ ដែលបណ្តាលឱ្យលោកវេជ្ជបណ្ឌិតស្លាប់ក្នុងហេតុការណ៍ឆេះឡាន

ក្រុមគ្រួសាររបស់បុរសម្នាក់នៅរដ្ឋផ្លរីដា ដែលបានស្លាប់នៅក្នុងការឆេះរថយន្ត Tesla Model S របស់គាត់ បន្ទាប់ពីគាត់បើករថយន្តបុកខ្ទេច បានប្តឹងក្រុមហ៊ុនរថយន្តត្រង់ចំណុចទាញទ្វាររថយន្តអត់ចេញ ដែលបានរារាំងអ្នកសង្គ្រោះពីការទាញជនរងគ្រោះចេញពីឡាន។

វេជ្ជបណ្ឌិត Omar Awan អាយុ ៤៨ ឆ្នាំដែលជាអ្នកជំនាញខាងថ្នាំសន្លប់ បានស្លាប់កាលពីខែកុម្ភៈ នៅពេលដែលរថយន្ត Tesla របស់គាត់បានជួបគ្រោះថ្នាក់នៅទីក្រុង Fort Lauderdale ។

មន្ត្រីប៉ូលិសម្នាក់បានមកដល់ភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់នោះ ប៉ុន្តែមិនអាចជួយសង្គ្រោះ Awan បានទេមុនពេល ដែលរថយន្តត្រូវបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ។

យោងតាមបណ្តឹង ដែលត្រូវបានប្តឹងដោយក្រុមគ្រួសាររបស់ Awan កាលពីសប្តាហ៍មុន គឺប្តឹងក្រុមហ៊ុនត្រង់ចំណុចទាញទ្វាររថយន្តមិនចេញ។

ក្រុមគ្រួសារបានចោទប្រកាន់ថាដោយសារតែចំណុចទាញទ្វាររថយន្ត Tesla មិនដំណើរការ មន្ត្រីប៉ូលិសមា្នក់ដែលទៅដល់ទីនោះមិនអាចជួយសង្គ្រោះ Awan បានទេ។

ហើយមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយចេញពីក្រុមហ៊ុននោះទេ បន្ទាប់ពីពាក្យបណ្ដឹងបានប្ដឹងទៅក្រុមហ៊ុននេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab