ម្ចាស់ហាងខារ៉ាអូខេម្នាក់ត្រូវប៉ូលិសជប៉ុនចាប់ខ្លួន ពីបទជល់ក្បាលលើនារីម្នាក់បណ្តាលឱ្យប្រេះឆ្អឹង បន្ទាប់ពីនាងចម្អកថាសំឡេងគាត់ច្រៀងដូចក្របី

ប៉ូលិសក្រុងតូក្យូបានចាប់ខ្លួនម្ចាស់ហាងខារ៉ាអូខេម្នាក់បន្ទាប់ពីគាត់បានជល់ក្បាលស្ត្រីម្នាក់ ដែលប្រាប់គាត់ថាច្រៀងសំឡេងដូចក្របី។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រ។ 

បុរសឈ្មោះ Hiro Kawakami អាយុ ២៣ ឆ្នាំកំពុងអមនារីពីរនាក់នៅជុំវិញសង្កាត់ភ្លើងក្រហម Kabukicho ក្នុងទីក្រុងតូក្យូជាមួយនឹងម្ចាស់បារម្នាក់ផ្សេងទៀត នៅពេលគាត់បានជល់ក្បាលនារីម្នាក់ក្នុងចំណោមនារីពីរនាក់នោះនៅក្នុងកន្លែងច្រៀងខារ៉ាអូខេមួយនៅតាមបណ្តោយផ្លូវនៅសង្កាត់នោះ។

តាមសេចក្តីរាយការណ៍ លោក Kawakami គឺជាម្ចាស់ខារ៉ាអូខេ ដែលទទួលបានប្រាក់សម្រាប់ការកំដរស្ត្រីអ្នកមានៗ។

ក្រុមមនុស្សទាំងនេះបានកក់បន្ទប់ឯកជនមួយដើម្បីច្រៀង នៅពេលដែលស្ត្រីនោះហៅគាត់ថា "ច្រៀងសំឡេងដូចក្របី" ដោយញ៉ាំងឱ្យមានការឈ្លោះប្រកែកគ្នារវាងអ្នកទាំងពីរ។

ទោះបីជាស្ត្រីម្នាក់ទៀតព្យាយាមធ្វើអន្តរាគមន៍ក៏ដោយ ក៏លោក Kawakami នៅតែជល់ក្បាលស្ត្រីដែលប្រមាថសំឡេងរបស់ខ្លួន ដោយធ្វើឱ្យប្រេះឆ្អឹងជុំវិញរង្វង់ភ្នែករបស់នាង។

លោក Kawakami ត្រូវបានប៉ូលិសក្រុងតូក្យូយកទៅឃុំឃាំង ដែលក្រោយមកគាត់បានសារភាពចំពោះការចោទប្រកាន់ពីបទវាយដំនេះ។

យោងតាមវេបសាយ soranews24 បានឱ្យដឹងថា គាត់បានប្រាប់ប៉ូលិសថា កំហឹងគាត់ផ្ទុះឡើង ដោយសារតែនាងម្នាក់នោះចម្អកមើលងាយគាត់ខ្លាំងពេកឱ្យតែគាត់ច្រៀងម្តងៗ ដោយថាសំឡេងដូចក្របី ដូច្នេះគ្មាននរណាអាចទប់កំហឹងបានទេ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab