adverise with khmeread Iphone 6s 34

ល្បិច​ប្រើ​ទូរស័ព្ទ iPhone ខ្លះៗ​ដែល​អ្នក​មិន​បានដឹង​

    ​មាន​ដឹង​អត់ថា iOS 9 មាន​មុខងារ​ច្រើនណាស់ ដែល​អ្នកប្រើប្រាស់​មិនដឹង​ទាល់តែសោះ តែ​មិន​មានន័យថា​ទាំងស្រុង​នោះទេ​។​

​    ​តោះ​មើល​ខាងក្រោម​មើល​តើ​មាន​ល្បិច​អ្វីខ្លះ​ដែល​យើង​មិនដឹង​សោះ​។​

​    ​១. មើល​កម្មវិធី​ដែល​ឧស្សាហ៍​ស៊ី​ថ្ម​
​    ​មុខងារ​នេះ​ប្រហែល​អ្នក​ទាំងអស់គ្នា​ដឹង​ហើយ តែបើ​ចង់ដឹងថា​កម្មវិធី​ណា​ស៊ី​ថ្ម សូម​ចូលទៅ​កាន់ Settings=>Battery Usage ចូលទៅ​ដល់​វា​នឹង​ប្រាប់​អ្នក​ថា​កម្មវិធី​ណា​ដែល​ធ្វើ​ឲ្យ​ថ្ម​អ្នក​ឆាប់​អស់​ជាងគេ​។​

​    ​២. ដាក់​ទូរស័ព្ទ​ផ្កាប់មុខ​ចុះ​នៅពេល​ឈប់​ប្រើ​
​    ​នេះ​ក៏​ជា​មូល​ហេតុដែល​នាំ​កុំ​ឲ្យ​ថ្ម​ឆាប់​អស់​ដែរ ព្រោះថា​បើសិនជា​អ្នក​ដាក់​វា​បែរមុខ​ឡើងលើ នៅពេល​ដែរ​វា​លោត Notification ខណៈដែល​ត្រូវ​ពន្លឺ​ទៀត​នោះ​នឹងធ្វើ​ឲ្យ​មុខងារ Sensor Light របស់ iPhone ព្យាយាម​បិទ​ពន្លឺ ដែល​នាំ​ឲ្យ​ស៊ី​ថ្ម​ខ្លាំង​មិនធម្មតា​។​

​    ​៣. iOS 9 ពេលនេះ​អាចធ្វើ​ការ​យឹត​មើល​វីដេអូ (Zoom Video) ​បាន​ហើយ​។

​    ​៤. ជ្រើសរើស​រូប​ក្នុងពេល​តែមួយ​
​    ​រឿងនេះ​ប្រហែល​អ្នក​បានដឹង​ហើយ ពេលនេះ​អ្នក​អាច​ជ្រើសរើស​រូប​ដោយ​មិនបាច់​ចុច​ម្ដង​មួយ​ដូច​ពីមុន​នោះទេ​។​

​    ​៥. គណនា​លេខ​នៅលើ​ប្រអប់​ស្វែងរក​។​


​    ​
​    ​៦. Enable Wi-Fi
​    ​អ្នក​គួរ​តែបើ​មុខងារ​នេះ​ប្រើប្រាស់​នៅលើ​ទូរស័ព្ទដៃ​អ្នក ព្រោះ​អី​ថា​នៅពេលដែល​យើង​បើក​មុខងារ​មួយ​នេះ​អាចជួយ​សម្រាល​ដល់​កា​រប​ញ្ជូ​ល​លុយ​ទូរស័ព្ទដៃ​របស់​អ្នក​។ យើង​កំពុង​លេង​អ៊ី​ន​ធឺ​ណេ​ត​ស៊ីម​ទូរស័ព្ទ ខណៈ​ពេលនោះ​ស្រាប់​តែមាន Wi-Fi នៅក្បែរៗ វា​នឹងធ្វើ​ការភ្ជាប់​ទៅកាន់ Wi-Fi នោះ​ភ្លាម​។​

​    ​៧. លុប​អ៊ីមែល​ទាំងអស់​ចោល តែមួយ​ភ្លា​ត​
​    ​ដើម្បី​លុប​ចូលទៅ Setting=>Mail, Contacts, Calendars=>​ចុច​លើ​គណនី​អ៊ីមែល​របស់​អ្នក​=>​ជ្រើស Account=>Advanced=>​ខាងក្រោម Move Discarded Message Into ជ្រើស Deleted Mailbox​។ បន្ទាប់មកទៀត​ចូលទៅ​កាន់​កម្មវិធី Mail ជ្រើស​យក Edit នៅ​ខាងលើ​នៃ​កម្មវិធី បន្ទាប់មក​លុបចោល​ទាំងអស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់